សម័យបច្ចេកវិទ្យាឌីជីថល មិនថាប្រជាពលរដ្ឋខ្មែរ ឬបរទេសទេ គឺភាគច្រើនសុទ្ធសឹងតែប្រើប្រាស់កុំព្យូទ័រ ដើម្បីបំពេញការងារ ឬប្រើក្នុងន័យកំម្សាន្តរៀងៗខ្លួន។ យ៉ាងណាមិញ សម្រាប់ការមើលអេក្រង់កុំព្យូទ័រ មិនបានត្រឹមត្រូវ វាក៏អាចធ្វើឱ្យប៉ះទៅដល់ភ្នែកលោកអ្នកបានដែរ។
បើយោងតាមការចេញផ្សាយនៅលើផេកផ្លូវការ កម្ពុជាឆ្ពោះទៅឌីជីថល - Go Digital Cambodia បានប្រាប់ពីគន្លឹះល្អៗចំនួន៦ ការពារភ្នែកពីអេក្រង់កុំព្យូទ័រ ជៀសវាងប្រើយូរៗទៅ ប៉ះពាល់ដល់ភ្នែករបស់លោកអ្នកដោយមិនដឹងខ្លួន៖
២. សម្រួលឬលៃពន្លឺអេក្រង់ អាស្រ័យតាមពន្លឺជុំវិញ
៣. ប្រើអេក្រង់ប្រឆាំងពន្លឺ (anti-glare screen) ដើម្បីកាត់បន្ថយពន្លឺចាំងផ្លាតពីអេក្រង់
៤. ឧស្សាហ៍ផ្អាកមើលអេក្រង់ ដើម្បីសម្រាកភ្នែក ពេលសម្លឹងរយៈពេលយូរ
៥. អនុវត្តតាមវិធីសាស្រ្ត ២០-២០-២០ គឺត្រូវងាកមើលអ្វីផ្សេង ចម្ងាយប្រមាណ ២០ feet (៦ម៉ែត្រ) រយៈពេល ២០ វិនាទី រៀងរាល់ ២០នាទីម្តង
៦. ប្រើប្រាស់វ៉ែនតាការពារពន្លឺអេក្រង់ នៅពេលសម្លឹងមើលអេក្រង់រយៈពេលយូរ។