ជិតផុតកំណត់បង់ពន្ធអចលនទ្រព្យហើយ! នេះជា App សម្រាប់បង់ពន្ធ ងាយៗ មិនបាច់ពិបាកច្រើនតង់
ផែន ផាន់ណា
AUGUST 31 2023
នវានុវត្តន៍
230 views
1 min read

យោងតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០២៣ នឹងត្រូវផុតកំណត់នៅថ្ងៃទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ ។ក្នុងករណីខកខានមិនបានអនុវត្តកាត្វកិច្ចពន្ធលើអចលនទ្រព្យតាមកាលបរិច្ឆេទកំណត់ ម្ចាស់អចលនទ្រព្យនឹងទទួលរងនូវការពិន័យ ទោសទណ្ឌផ្សេងៗស្របតាមច្បាប់ជាធរមាន។

ហេតុដូចនេះសម្រាប់ម្ចាស់អចលនទ្រព្យដែលមិនទាន់បង់ សូមប្រញាប់រួសរាន់ទៅបង់ឱ្យទាន់ពេលវេលា តាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App នៅតាមបណ្តាលធនាគារពាណិជ្ជ ឬសាខាធនាគារពន្ធដារខេត្ត ខណ្ឌ ដែលអចលនទ្រព្យស្ថិតនៅ។

គួរបញ្ជាក់ផងដែរថា ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលលើអចលនទ្រព្យរួមមាន ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលស្ថិតនៅក្នុងរដ្ឋបាលរាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ដែលពន្ធលើអចលនទ្រព្យនេះត្រូវប្រមូលពីអចលនទ្រព្យមានតម្លៃលើសពី ១០០,០០០,០០០ (មួយរយលាន)រៀល តាមអត្រា ០,១%  ៕

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia