https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ប្រ​យ័ត្ន​គយ​​ចុះ​​​ចាប់​ដោះ​គ្រឿង​​​​! ​​​គយ​​​​​ផ្តល់​ឲ្យ​ឱ​កាស​​លើក​ចុង​ក្រោយ​ ឲ្យ​ម្ចាស់​ឡាន​ចង្កូត​ស្តាំ​​​​ចូល​បង់​ពន្ធនិង​អាករ
Pheakdey Prem
DECEMBER 14 2022
យានយន្ត
246 views
1 min read

ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសកម្ពុជា ដែលបានមកចុះបញ្ជីរួច ​សូម​ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យ​បាន​​ឆាប់​​រ​ហ័ស​ ពេល​នេះ​គយបាន​អនុគ្រោះពន្យារ ពេលរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ​បើពុំដូច្នោះទេ​ មន្ត្រីគយនៅតាមមូលដ្ឋានផ្សេងៗ នឹងចុះបង្ក្រាប់រឹបអូស ជាគ្រឿងបន្លាស់ ឬកំទេចចោល តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះឡើយ។

យោងតាមសេចក្តី​ជូន​ដំណឹង​ពី​ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចុះនៅថ្ងៃទី​១២ ខែធ្នូ ឆ្នាំ២០២២ បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អត) មានកិតិ្តយសសូមជម្រាបម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួចឱ្យបានជ្រាបថា អនុលោមតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករត្រូវបានពន្យារ ពេលរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

គួរជំរាបផងដែរ​ថា​ សម្រាប់រថយន្តគ្រប់ប្រភេទ រួមទាំងរថយន្តដែលបានចុះបញ្ជីរួចហើយ មិនទាន់បានបំពេញកាតព្វកិច្ចពន្ធនិងអាករ យ៉ាងកំហិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ខាងលើ នឹងត្រូវបង្ក្រាប់រឹបអូស ជាគ្រឿងបន្លាស់ ឬកំទេចចោល តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប ជាពិសេសម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕

318244338 678601197089976 4846858528227034620 N

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth