ពូដុំហ្វីល÷ បើចង់ក្លាយខ្លួនជាអ្នកធ្វើការងាឯករាជ្រ និងកសាងកេរ្តិ៍ឈ្មោះ អ្នកត្រូវតែធ្វើអ្វីមួយឲ្យមានភាពទៀងទាត់សិន
ផែន ផាន់ណា
FEBRUARY 23 2022
គន្លឹះល្អៗ
868 views
2 mins read

បច្ចុប្បន្ននេះការងារឯករាជ្យ ឬភាសាអង់គ្លេសហៅថា Freelancer កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវជនយុវនារីនៅក្នុងប្រទេសកម្ពុជា ព្រោះការងារប្រភេទនេះពួកគេអាចធ្វើដោយមានសេរីភាព និងមិនស្ថិតក្រោមអំណាចរបស់ក្រុមហ៊ុន ឬស្ថាប័នណាមួយឡើយ។ មិនតែប៉ុណ្ណោះក៏មាន Freelancer មួយចំនួន បានកសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ក្នុងបណ្ដាញសង្គមថែមទៀតផង។

33 Freelance Ideas You Can Start Today (From Home, For Free)

លោក សក្តិ សេរីវុឌ្ឍ ដែលយើងស្គាល់ឈ្មោះថាជា ពូដុំហ្វីល ក៏ជាអ្នកធ្វើការឯករាជ្យមួយរូប និងកំពុងល្បីឈ្មោះបោះសំឡេងនៅលើបណ្ដាញសង្គម ទាំងយូធូប ហ្វេសប៊ុក និងតិកតុក ដោយលោកគឺជាអ្នកផលិតមាតិកា ឬ Content ទាក់ទងនឹងការថត ការប្រើកាមេរ៉ា ការកាត់តវីដេអូ និងចំនេះដឹងមួយចំនួនទៀត ទាក់ទងនឹងការធ្វើវីដេអូឱ្យមានភាពទាក់ទាញ។

May be an anime-style image of one or more people and text

នៅក្នុងជំនួបរវាងពូដុំហ្វីល និងក្រុមការងារ Technology Cambodia រួមគ្នាផលិត Podcast លើប្រធានបទជីវិតជា Freelancer ឬអ្នកធ្វើការងារឯករាជ្យ លោកសេរីវុឌ្ធ ហៅពូដុំហ្វីល ក៏បានពន្យល់ណែនាំទៅដល់យុវជនដែលមានគំនិតចង់ប្រែក្លាយខ្លួនជា Freelancer “យើងគួរតែ ព្យាយាមពង្រឹងជំនាញដែលយើងកំពុងមានស្រាប់ ហើយសម្រាប់អ្នកដែលមិនទាន់ច្បាស់លើជំនាញរបស់ខ្លួន គួរណាស់តែព្យាយាមស្វែងរកឱ្យឃើញអ្វីដែលខ្លួនស្រឡាញ់សិន។

Cómo lanzarse al mundo freelance con éxito? Las 3 claves - El Economista

បន្ទាប់ពីមានជំនាញច្បាស់លាស់ ឬស្វែងរកអ្វីដែលខ្លួនចូលចិត្ត និងប្រាកដថាអាចធ្វើការបែប Freelancer បានហើយ ក៏យើងត្រូវតែមើលទៅលើទីផ្សារការងារនោះដែរ ប្រសិនបើការងារ Freelancer ដែលយើងបម្រុងនឹងធ្វើ កំពុងមានអ្នកធ្វើច្រើន ហើយយើងរំពឹងថានឹងមានគេរត់មករកយើងនោះ គឺយើងត្រូវសួរខ្លួនឯងមុនថា ហេតុអ្វីទើបគេត្រូវមករកយើង បើសិនជាលើទីផ្សារការងារ មានអ្នកផ្សេងធ្វើបានដូចគ្នា? កត្តាទាំងនេះយើង ទើបតម្រូវថាមុននឹងចង់ធ្វើជា Freelancer យើងត្រូវព្យាយាមស្វែងរកអ្វីដែលខ្លួនស្រឡាញ់ឱ្យបានសិន ទើបអាចទទួលធ្វើការងារមួយ ដែលមានគេស្គាល់ និងអាចរកចំណូលបានច្រើន។

8 Adjustments New Freelancers Have to Make - e-Link Consulting

ចូលដល់ចំណុចកសាងកេរ្តិ៍ឈ្មោះវិញម្ដង ពូដុំហ្វីល បានសង្កត់ធ្ងន់ត្រង់ពាក្យថា “ធ្វើឱ្យទៀតទាត់”។ ការធ្វើអ្វីមួយដោយមានភាពទៀងទាត់ ទាំងការបង្ហាញខ្លួនទៅលើបណ្ដាញសង្គម ការគោរពពេលវេលា និងការធ្វើប្រធានបទដែលមានគុណភាព។ រឿងមួយទៀតដែលយើងត្រូវធ្វើឱ្យទៀតទាត់នៅគឺការផ្ដោតឱ្យចំទៅលើរឿងមួយ កុំឱ្យតែថ្លៃទី១ធ្វើវីដេអូនិយាយពីកាម៉េរា ថ្ងៃទី២និយាយពីហ្គេម ថ្លៃទី៣និងពីការដើរលេងអីជាដើម គឺវាមិនស្របគ្នា ធ្វើឱ្យអ្នកមើលពិបាកយល់ថាយើងធ្វើអ្វីឱ្យប្រាកដ។

ខាងលើនេះគឺជាការលើកឡើងរបស់លោក ស័ក្ត សិរិវុទ្ធ ហៅពូដុំហ្វីល សម្រាប់អ្នកដែលចង់ស្វែងយល់ឱ្យបានលំអិត យើងនឹងមានវីដេអូ Podcast ជាមួយនឹងលោកផ្ទាល់។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia