ជាការពិត ម្ចាស់អាជីវកម្មសម័យថ្មី ដូចជាអ្នករកស៊ីនៅលើអនឡាញជាដើម ពួកគេមិនត្រូវការបុគ្គលិកច្រើន ដើម្បីដំណើរការអាជីវកម្មនោះទេ ពោលគឺគេអាចស្វែងរកអ្នកធ្វើការឯករាជ្យ ឬ Freelance ឱ្យធ្វើការម្ដងម្កាល ដូចជាអ្នកឌីហ្សាញ អាយធី គូប្លង់ ព្រឹក្សាយោបល់ផ្សេងៗជាដើម។ អាស្រ័យហេតុនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្មដែលត្រូវការអ្នក Freelance តែមិនដឹងទៅរកនៅឯណា ថ្ងៃនេះចាបខៀវសូមណែនាំ App របស់ខ្មែរយើងមួយ ដែលប្រមូលផ្ដុំទៅដល់ Freelance ពូកែៗ និងធ្លាប់កសាងស្នាដៃជាច្រើនកន្លងមក។
"Khmer Tech Market" គឺជា App មួយ ដែលប្រមូលផ្ដុំទៅដោយក្រុម Freelance នៅកម្ពុជាយើង ទាំងប្រុសទាំងស្រី។ អ្វីដែលពិសេសនោះ freelance ទាំងអស់ដែលបានចុះឈ្មោះនៅក្នុង App នេះ សុទ្ធតែបានភ្ជាប់មកជាមួយនឹងស្នាដៃជាក់ស្ដែង ដែលពួកគេធ្លាប់បានធ្វើកន្លងមក។ នៅពេលដែលលោកអ្នកពេញចិត្ត Freelancer ណាមួយហើយ លោកអ្នកអាចឆាតជជែកជាមួយពួកគេនៅលើផ្លេតហ្វម Khmer Tech market បានផ្ទាល់ផងដែរ។