សម្រាកពីការងារ ចង់ធ្វើការសៅរ៍អាទិត្យបន្ថែម! ចុះឈ្មោះធ្វើ Freelance បាន App នៅខ្មែរមួយនេះបាន សម្បូរភ្ញៀវ
ផែន ផាន់ណា
•
SEPTEMBER 16 2023
•
នវានុវត្តន៍
•
9.2 K views
•
2 mins read
•

សម្រាប់បងប្អូនដែលមានការងារធ្វើពេញម៉ោង តែទំនេរថ្ងៃសៅរ៍អាទិត្យចុងសប្ដាហ៍  ហើយចង់រកការងារក្រៅម៉ោងធ្វើបន្ថែម ឬចង់ធ្វើជា Freelance ពេលនេះចាបខៀវសូមណែនាំ App ល្អមួយ សម្រាប់បងប្អូន ចូលទៅចុះឈ្មោះធ្វើជាអ្នកធ្វើការឯករាជ្យ និងងាយស្រួលសម្រាប់ដៃគូម្ខាងទៀត ទាក់ធ្វើការងារជាមួយ។

App នេះមានឈ្មោះថា Khmer tech market ដែលជាកន្លែងពិសេសមួយ សម្រាប់អ្នកចង់ធ្វើការងារជា freelancer បន្ថែម ក្រៅពីការងារដើមសប្ដាហ៍។ លោកអ្នកគ្រាន់តែចូលទៅទាញយក App Khmer Tech Market នៅលើ App Store ឬ Play Store រួចចូលទៅចុះឈ្មោះ និងបំពេញព័ត៌មានផ្ទាល់ខ្លួន អំពីជំនាញ ស្នាដៃធ្លាប់ធ្វើកន្លងមក និងព័ត៌មានមួយចំនួនទៀត សម្រាប់អ្នកដែលគាត់កំពុងស្វែងរក Freelancer ពិនិត្យមើលស្នាដៃរបស់យើងបាន។

212422469 105875575099982 8367567613079570359 N

របៀបបង្ហោះសេវាកម្មនៅក្នុងថ្នាល “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) តាមរយៈទូរស័ព្ទដៃ៖
  •  ជំហានទី១: ចូលទៅកាន់ Dashboard ឬ ផ្ទាំងគ្រប់គ្រង
  •  ជំហានទី២: ចុចលើពាក្យ Services
  •  ជំហានទី៣: ចុចលើ Button ដែលមានសញ្ញា (+)
  •  ជំហានទី៤: បំពេញព័ត៌មានលម្ពិតអំពីសេវាកម្ម
  •  ជំហានទី៥: ចុចលើ Button Finish ឬ បញ្ចប់

371865779 342064358157472 5469696530278151221 N

“ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) ជាថ្នាលប្រមូលផ្ដុំ និងផ្គូផ្គងរវាងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ លើសេវាកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម
 

364774518 327170092980232 2898811839042795840 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia