យោងតាមប្រភពចេញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ បានឲ្យដឹងថា ការផ្តល់ជូនឧបករណ៍ ETC-OBU សម្រាប់ជិះលើផ្លូវល្បឿនលឿន ដោយឥតគិតថ្លៃ សល់ពេលតែ ២៤ថ្ងៃទៀតនឹងត្រូវបានបញ្ចប់ហើយ។
ជាមួយគ្នានេះ ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង៨ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយឯកសារតម្រូវ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)
៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។
កន្លងអាទិភាព ETC ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ ដូចជា៖
១. ធនាគារ ជីបម៉ុង(Chip Mong Bank)
២. ធនាគារ អេស៊ីលីដា(ACLEDA Bank)
៣. ធនាគារវីង(Wing Bank)
៤. ធនាគារ វឌ្ឍនៈ(VATTANAC Bank)
៥. ធនាគារកាណាឌីយ៉ា(Canadia Bank)
៦. លីហួរវេរលុយ (LyHour PayPro)
៧. ធនាគារព្រីនស៍ (PRINCE Bank)
៨. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ៕
អត្ថបទ៖ ព្រឹម ភក្តី