ឆ្ងល់ Call សួរបាន មិនអស់លុយទេ! និយ័តករបង្កើតលេខកូដពិសេស ទុកឱ្យកសិករ Call សួរមន្ត្រីជំនាញពាក់ព័ន្ធបច្ចេកទេសកសិកម្មឥតគិតថ្លៃ
ផែន ផាន់ណា
•
AUGUST 30 2023
•
នវានុវត្តន៍
•
247 views
•
1 min read
•

ថ្មីៗនេះនិយ័តករទូរគមនាគមន៍កម្ពុជា កំពុងរៀបចំលេខទូរស័ព្ទ ១២៨៩ ដែលអនុញ្ញាតិឲ្យកសិករសាកសួរព័ត៌មានបច្ចេកទេសកសិកម្ម ទៅកាន់អ្នកជំនាញដោយឥតគិតថ្លៃ ។ បើតាមការបញ្ជាក់នៅលើសេចក្ដីប្រកាស បានឱ្យដឹងថា “និយ័តករតម្រូវឱ្យទូរគមនាគមន៍កម្ពុជាអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាទូរស័ព្ទទាំងអស់ ហៅទូរស័ព្ទចូលលេខកូដខ្លី ១២៨៩ ដោយឥតគិតថ្លៃទោះបីលេខទូរស័ព្ទពុំមានទឹកប្រាក់ហៅចេញ ព្រមទាំងធ្វើការតភ្ជាប់លេខកូដខ្លីនេះជាមួយ ប្រតិបត្តិករទូរស័ព្ទ ក្នុងគោលបំណងផ្តល់ដំណោះស្រាយផ្នែកបច្ចេកទេសកសិកម្មជូនកសិករ។” នេះបើយោងតាមលិខិត ដែលចេញផ្សាយដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។

អាស្រ័យហេតុនេះ សម្រាប់បងប្អូនដែលមានចម្ងល់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដាំដុះ ឬការធ្វើកសិកម្មផ្សេងៗ គឺកាន់តែមានភាពងាយស្រួល ដោយបងប្អូនគ្រាន់តែហៅទូរស័ព្ទទៅកាន់លេខ ១២៨៩ ដើម្បីសួរនាំមន្ត្រីជំនាញរៀងរាល់ម៉ោងធ្វើការ បានដោយឥតគិតថ្លៃ ទោះគ្មានទឹកប្រាក់នៅក្នុងប្រព័ន្ធទូរស័ព្ទក៏ដោយ។

372902551 786784260119689 3690213936982929671 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia