ថ្មីទៀតហើយ! ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Foxconn បោះទុនវិនិយោគ ៣០០លាន$ នៅវៀតណាម
ផែន ផាន់ណា
SEPTEMBER 1 2022
អេឡិចត្រូនិក
283 views
1 min read

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំ របស់តៃវ៉ាន់ឈ្មោះ Foxconn  ដែលជាក្រុមហ៊ុនមួយ តែងតែធ្វើគ្រឿងបន្លាស់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple ជាច្រើនឆ្នាំកន្លងមក ពេលនេះបានបោះទុនវិនិយោគចូលប្រទេសវៀតណាម ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ ដើម្បីពង្រីករោងចក្ររបស់ខ្លួន នៅភាគខាងជើងប្រទេសនេះ កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។

Shutdown of Foxconn's Factories in China Threatens Apple's Supply Chain

Foxconn's labour union elections put Chinese workers' rights under the  spotlight

កាសែត Tuoi Tre របស់ប្រទេសវៀតណាម បានឱ្យដឹងថា រោងចក្រថ្មីរបស់ក្រុមហ៊ុន Foxconn នេះ នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ ១២៥ហិចតា ក្នុងខេត្ត Bac Giang ភាគខាងជើងប្រទេសវៀតណាម ព្រមទាំងបង្កើតការងារក្នុងស្រុកចំនួន ៣០,០០០។ ការវិនិយោគនេះ ធ្វើឡើងបន្ទាប់ពី Foxconn ចាប់ផ្ដើមសាកល្បងការផលិតគ្រឿងនាឡិកា Apple។

Foxconn paraliza su planta de fabricación de iPhone - Tec Toc Blog

Foxconn calls time on Chinese era | Financial Times

គូសបញ្ជាក់ថា ក្រុមហ៊ុន Foxconn ត្រូវបានបង្កើតឡើងដោយលោក Terry Gou ក្នុងឆ្នាំ 1974 ដែលក្រុមហ៊ុននេះមានឈ្មោះជាផ្លូវការថា Hon Hai Precision Industry Co. Ltd.។ ដំបូងដៃ ក្រុមហ៊ុននេះផលិតគ្រឿងបន្លាស់អគ្គិសនី ប៉ុន្តែមកដល់ពេលនេះ Foxcorn បានផលិតនូវគ្រឿងបន្លាស់ និងគ្រឿងអេឡិចត្រូនិកជាច្រើនដល់ក្រុមហ៊ុន Apple និងក្រុមហ៊ុនធំៗជាច្រើនទៀត។

foxconn: iPhone maker Foxconn to make chips in India with Vedanta, Auto  News, ET Auto

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia