សហគ្រិនចិន ស្ថាបនិក Smile shop៖ ចង់ចាប់ផ្ដើមរកស៊ីបច្ចេកវិទ្យា គួរចាប់ផ្ដើមពីស្រុកខ្មែរទៅ
ផែន ផាន់ណា
OCTOBER 10 2022
អាជីវកម្ម 4.0
348 views
2 mins read

សហគ្រិនចិន និងជាម្ចាស់ផ្សារអនឡាញ Smile shop ដែលជាផ្សារអេឡិចត្រូនិកមួយ កំពុងទទួលបានភាពល្បីឈ្មោះ បោះសំឡេង លើវិស័យអនឡាញនៅកម្ពុជា គឺលោក Jeck Lee បាននិយាយទាំងទំនុកចិត្តថា ប្រសិនអ្នកចង់វិនិយោគលើវិស័យបច្ចេកវិទ្យា គួរតែចាប់ផ្ដើមពីស្រុកខ្មែរទៅមុនសិន ព្រោះលោកមើលឃើញថាប្រទេសខ្មែរ មានធនធានល្អក្នុងការចាប់ផ្ដើមលើវិស័យនេះ។

Smile Shop គឺជាផ្លេតហ្វមលក់ទំនិញតាមអនឡាញ ដែលបានចាប់ផ្ដើមឡើងក្នុងឆ្នាំ២០១៩ និងត្រូវបានអ្នកនិយមទិញទំនិញតាមអនឡាញស្គាល់ច្បាស់។ នៅលើ App Smile Shop លោកអ្នកអាចស្វែងរកទំនិញបានសឹងតែគ្រប់ប្រភេទ ដោយក្នុងនោះរួមមានទាំងគ្រឿងអេឡិចត្រូនិក ផលិតផលខ្មែរ សម្ភារៈផ្ទះបាយ បន្ទប់ទឹក បន្ទប់គេង ឱសថ សម្ភារកីឡា សម្ភារកុមារ និងសម្លៀកបំពាក់បុរសនារីជាច្រើនទៀត។

2022 10 10 12 58 25

នៅក្នុងបទសម្ភាសន៍រវាងលោក Jeck lee និងក្រុមការងារ Technology Cambodia លោកបានថ្លែងប្រាប់ក្រុមការងារយើងថា៖ សម្រាប់វិនិយោគិនដែលចង់ចាប់ផ្ដើមរកស៊ីលើវិស័យបច្ចេកវិទ្យា គួរតែចាប់ផ្ដើមនៅប្រទេសកម្ពុជា ដោយសារតែប្រទេសនេះមានទីផ្សារសមរម្យ និងពុំសូវមានគូប្រកួតប្រជែងធំៗ ដូចនៅតាមបណ្ដាប្រទេសមួយចំនួនឡើយ។

លោកបន្តថា បើនិយាយពីការវិនិយោគនេះ ភាគច្រើនគេតែងមើលទៅលើប្រទេសរីកចម្រើន មួយចំនួនដូចជាដូចជាឥណ្ឌូនេស៊ីជាដើម ប៉ុន្តែបច្ចុប្បន្នប្រទេសនេះគឺពោរពេញទៅដល់ជង្រុកអាជីវកម្មគ្រប់ប្រទេស(Start Up)។ ដូច្នេះហើយទើបលោក Jeck lee ស្ថាបនិក Smile Shop ជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីបោះទន់វិនិយោគ។ មកទល់ពេលនេះ Smile Shop ទទួលបានការគាំទ្រពីសំណាក់អ្នកនិយមទិញទំនិញអនឡាញ បូករួមទាំងសេវាកម្មរបស់ក្រុមហ៊ុននេះល្អ ប្រកបដោយទំនុកចិត្តខ្ពស់ ខណៈបច្ចុប្បន្ននៅលើផ្លេតហ្វម Smile Shop មានអ្នកចូលប្រើជាង 15000000 នាក់ ក្នុងនោះមានប្រេងល្បីៗចូលរួមជាង១ពាន់ប្រេន និងផលិតផលសរុបទាំងអស់ ជាង១០ម៉ឺនមុខ។

គូសបញ្ជាក់ថាផ្លេតហ្វមរបស់ Smile Shop មានលក់ទំនិញសឹងតែគ្រប់មុខ ជាមួយនឹងសេវាកម្មដឹកជញ្ជូនលឿនរហ័សទាន់ចិត្ត។ អាចទាញយកបានតាមរយ Play Store និង App Store។

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia