លោកជា ឌីណា សហស្ថាបនិក Kumnit App ចែករំលែកគន្លឹះ៦យ៉ាង អានសៀវភៅលើទូរស័ព្ទឱ្យមានប្រសិទ្ធភាព
ផែន ផាន់ណា
APRIL 24 2022
គន្លឹះល្អៗ
678 views
2 mins read

បច្ចុប្បន្ននេះការអានសៀវភៅបែបអេឡិចត្រូវនិក ឬហៅថា E-Book កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មនុស្សទូទៅ ជាពិសេសយុវជន។ មែនទែនទៅកត្តានេះបណ្ដាលមកពីវិស័យបច្ចេកវិទ្យាចាប់ផ្ដើមចាក់ស្រេសខ្លាំង នៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោក។

21.chea Dyna (1)

បើទោះបីជាទូរស័ព្ទមួយគ្រឿង អាចដាក់សៀវភៅបានរាប់ម៉ឺនរាប់សែនក្បាល ក៏អ្នកអានដែលចូលចិត្តអានសៀភៅអេឡិចត្រូនិក នៅតែជួបបញ្ហាមួយចំនួន ដូចជាអារម្មណ៍មិនមូលក្នុងការអាន ឬអានមិនសូវយល់ជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ Technology Cambodia (ចាបខៀវ) ក៏បានសួរនាំពីអ្នកជំនាញលើផ្នែកនេះ គឺលោកជា ឌីណា សហស្ថាបនិក Kumnit App ដែលជា App អានសៀវភៅនិងស្ដាប់ការអានសៀវភៅជាសំឡេងរាប់ពាន់ក្បាលនៅលើទូរស័ព្ទ បានណែនាំពីគន្លឹះខ្លឹមៗ៦ចំណុច ឱ្យអ្នកអានសៀវភៅអេឡិចត្រូនិកឆាប់យល់៖

Ebook File Types | BookPrinting.com

  • ១. បន្ធូរអារម្មណ៍ឱ្យស្រស់ថ្លា មុនពេលចាប់ផ្ដើមអាន ។ ការអានសៀវភៅ បែបអេឡិកត្រូនិកដ៏ល្អត្រូវការពេលវេលាប្រហែលជា កន្លះម៉ោងទៅ ៤០នាទី ក្នុងមួយថ្ងៃ។
  • ២. បិទ Notifications ហ្វេសប៊ុក អ៊ីនស្ដាក្រាម តេលេក្រាម ឬកម្មវិធីដែលអាចរំខានដល់ការអានរបស់អ្នក ។
  • ៣. ប្តូរ Cover រឺ Background នៅលើទំព័រសៀវភៅ អេឡិកត្រូនិក យកពណ៍កាកអំពៅ ដើម្បីសមនឹងភ្នែក ងាយស្រួលក្នុងការអានបានយូរ មិនងាយធុញធ្រាន់ ។
  • ៤. បង្កើតចម្ងល់ និងការចង់ដឹងជាបន្តបន្ទាប់ ពេលអានពីមួយចំណុចទៅមួយចំណុចនៅក្នុងសៀវភៅ ។
  • ៥. ពេលខ្លះ អ្នកអាចរំលងកន្លែងពិបាក ឬសាំញ៉ាំមួយចំនួននៅក្នុងសៀវភៅ ហើយអានបន្តដោយមិនបាច់ខ្វល់ពីកន្លែងទាំងនោះ ។
  • ៦. កំណត់ចំនួនទំព័រ ឬជំពូកក្នុងការអានម្ដងៗ ហើយឈប់សម្រាកសិន មុននឹងអានបន្តទៀត ព្រោះការបន្តអានក្នុងរយៈពេលយូរពេកនឹងធ្វើឱ្យអ្នកធុញទ្រាន់ និង មានអារម្មណ៍ថាឈឺភ្នែកដោយសារតែប៉ះពាល់នឹងពន្លឺ Smart Phone ។

May be an image of 4 people and text

តោះ សាកល្បងអនុវត្តនូវវិធីទាំងនេះទាំងអស់គ្នា ធានាថាអានសៀវភៅលែងធុញដូចពីមុនហើយ។ អានច្រើន ចេះច្រើន កើនបញ្ញា ផ្លូវចិត្តក៏ល្អប្រសើរជាងមុន។  ទន្ទឹមនឹងនោះដែរ មិត្តអ្នកអានកាន់តែងាយស្រួល  ដោយសារនៅក្នុង Kumnit App សិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិនទូទៅ អាចអានក៏បាន ស្តាប់ក៏បាននៅក្នុង Smart Phone របស់យើងគ្រប់ៗគ្នាតែម្តង ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia