ចូលទឹកក៏មិនភ័យ! ឡានអគ្គិសនីជប៉ុនថ្មី បើកលើទឹកបាន បើទឹកជ្រៅអណ្ដែតទៀត
Pheakdey Prem
APRIL 27 2022
យានយន្ត
529 views
3 mins read

ជាទូ​ទៅ​បើ​យើងនិយាយដល់ ​ឡាន​អគ្គិសនី ឬ​ក៏ឡាន​ចំហេះក្នុង  នៅពេលដែលជិះ​ចូលទឹកម្តងៗ គឺ​ជៀសមិនផុតឡើយពី​ការតេ​​ហៅ​ឡាន​ស្ទួចនោះទេ ​​ ក៏ប៉ុន្តែ​រថយន្តអគ្គិសនី​ខ្នាតតូច Fomm One ​របស់​ជប៉ុន​មួយនេះ​ មិនចេះ​ខ្លាចទឹក​នោះទេ ថែម​ទាំងអាច​បើ​កលើទឹក​បានទៀតផង ។​

fomm one test drive_51 - Grand Prix Online

ទាំងនេះ​រឿងមួយដែល​ប្លែក​សម្រាប់​ទាំងអស់គ្នា​ សូម្បី​តែ​ Admin ក៏នឹកស្មាន​មិនដល់ថា​ មានឡានអគ្គិសនី​ចូលចិត្ត​​ទឹកបែបនេះ​ឡើយ ហើយ​អ្នក​ទាំងអស់គ្នាប្រាកដជាឆ្ងល់ ថា​រថយន្ត​មួយនេះបើកបរលើទឹកបានយ៉ាងម៉េចបាន? មិនខ្លាចចូលទឹក​ ឆ្លង​ចរន្ត​ឆក់ទេអី ?​​ តោះ​ថ្ងៃនេះ​ Technology Cambodia នឹងមក​ដោះ​ស្រាយចម្ងល់ បំភ្លឺ​ការពិត​ ឲ្យអ្នកទាំងអស់គ្នាបានដឹង​ទៅចុះ​ ។

​​ឡាន​តូចច្រលឹងកៅអី ៤ Fomm one នេះ​ត្រូវបានបង្កើតឡើង​ដោយ​ក្រុមហ៊ុន​ Fomm Corp. នៅក្នុង​ប្រទេស​ជប៉ុន​ ដែ​លត្រូវបានចាប់ផ្តើម​ខ្សែសង្វាក់ផលិ​តនៅខែមីនា ឆ្នាំ ២០១៩ ​ ​ហើយ​ក៏បាន​ធ្វើ​ដំណើរបន្ទាប់ទៅ​លក់នៅប្រទេសថៃ​ ព្រោងព្រាត់ ដែលកាលនោះ​ មានតម្លៃក្នុង ១គ្រឿងខ្ទង់  ៥៩៩,៩០០ បាត ឬ  ជាង ១៧៤០០ ក៏បន្តែ​ ​គេមិនទាន់ដាក់បច្ចេក​វិទ្យា​ដែលអាចបើកលើទឹកបានទេ ។

FOMM รุกเปิดโชว์รูมแห่งใหม่ เลียบคลองประปา พร้อมส่งรถให้ลองขับถึงหน้าบ้าน -  Grand Prix Online

​ទន្ទឹមនឹងនេះ​ផងដែរ​ បើយោងតាម​ការចេញ​ផ្សាយរបស់គេហទំព័រ Paultan បានឲ្យដឹងថា​ រថយន្ត​អគ្គិសនី​​ Fomm One ត្រូវបានគេ​តេស្តសាកល្បង​សមត្ថភាព​ទៅ​លើផ្នែក​ថាមពល​អាគុយ​ដែលជាប្រភេទលីចូម​អ៊ីយ៉ុង​​ 12 KWh របស់ជប៉ុន​ គេ​សង្កេតឃើញ​ថា​ឡាន​នេះអាចរត់ចម្ងាយបាន​ដល់ 160 Km ។​ រីឯការសាក​ថ្ម​វិញ ខាងក្រុមហ៊ុន Fomm Corp បានបញ្ជាក់ថា ​ សម្រាប់​ការ​​ខ្សែសាក​ប្រភេទធម្មតា​ ( AC Type 2) យើង​ត្រូវចំណាយពេល ៦ ម៉ោង ប៉ុន្តែ​សម្រាប់ខ្សែសាកល្បឿនលឿន DC  Fast Charge ខាងក្រុមហ៊ុន​មិនទាន់បញ្ជាក់នៅឡើយទេ​ ។​​​

FOMMが目指す、新しい乗り物としての価値の確立 | レスポンス(Response.jp)

ម្យ៉ាងវិញ​ទៀត​ សម្រាប់​រថយន្ត​ខ្នាតតូច​ Fomm One មួយនេះ​ ខាងក្រុមហ៊ុន​ជប៉ុន​បានបំពាក់ ឈ្នាន់ហ្វ្រាំងតែមួយគត់ ពោល​គឺ​គ្មានឈ្នាន់សម្រាប់ជាន់ល្បឿន​នោះ​ទេ​ ផ្ទុយមក​វិញ​គេ​លើ​កទឹក​ចិត្ត​ឲ្យម្ចាស់​​រថយន្ត​បានភ្លក្សនូវរសជាតិ​ ចង្កូតឡាន​ស្ព័រវិញ​ម្តង​​ ដែលអាចឲ្យយើង​បន្ថែមបន្ថយ​​ល្បឿនបានតាមរយ:ដៃ​ចង្កូត ​​(Paddle shift) ។​

5e8ecd490eb52d0bef8dcb18 800x0xcover U0 Md H913

ចំណែក​ឯ សម្រាប់សំណួរ​​ខាងលើ​នេះ​  ខាងក្រុម​ហ៊ុន​ Fomm Corp. ក៏បានលើ​កហេតុផល​មកថា « មូលហេតុដែល​ Fomm One ​អាច​អណ្តែតលើទឹកបាន​ គឺដោយ​សារ​តួខ្លួន​របស់ឡាននេះ​ត្រូវ​បាន​រំព័ន្ធ​ដោយ​ជ័រ ទើបធ្វើឲ្យវាមានទម្ងន់ស្រាលតែ 630kg ទេ ​ ម្យ៉ាង​វិញ​ទៀត​យ៉ាន់កង់គេ​បាន ច្នៃឲ្យដូចទៅនឹង​ស្លាបចាក់កានូតអ៊ីចឹង ដើម្បី​ឲ្យឡាន​អាចចល័តខ្លួនទៅមុខបាន​ ។​

FOMM ONE รถไฟฟ้าลุยน้ำ

គូសបញ្ជាក់ផងដែរ​ថា​ ​ រថយន្ត​អគ្គិសនី​ Fomm One ត្រូវ​បានលក់ចេញនៅប្រទេសជប៉ុន​បានចំនួន ២០ គ្រឿន​រួចមកហើយកាលពី​ឆ្នាំ ២០២១  ហើយក្រុមហ៊ុន Fomm Corp ក៏មាន​គម្រោង​ផលិត​ បន្ថែម​ទៀត​ចំនួន ១០០០០ គ្រឿន នាពេលឆាប់​ៗនេះ ។

FOMM ONE รถไฟฟ้าสัญชาติญี่ปุ่น ผลิตไทย พร้อมขายในงาน บางกอก มอเตอร์โชว์  ที่แรกในโลก ราคา 5.99 แสนบาท

​ជាចុង​ក្រោយ​ តើ​អ្នកទាំងអស់យល់យ៉ាងម៉េចដែរ សម្រាប់​ឡានអគ្គិសនីបើកលើទឹកមួយនេះ​ ។​ អាចខមិន​ប្រាប់ Admin បន្តិច​មក ប្រសិន​ឡាន​នេះមកដល់​ខ្មែរ​ គួរ​ទិញ​ជិះដែរឬទេ?​ បើ​ទិញ​ គួរ​តែយកឡាន​នេះ​ទៅជិះនៅណា ឬ​ ក៏យកទៅធ្វើអ្វីផ្សេង ?​

 ប្រ​ភ​ព៖​ Paultan  , asahi.com

អត្ថបទដោយ៖ ព្រឹម ភក្ដី​ (Fb : Pheakdey Prem , Telegram : 0102720222 )

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia