លែងសូវស្ទះហើយ! ផ្លូវល្បឿនលឿនប្រើបច្ចេកវិទ្យាស្កេនផ្លាកលេខកាត់លុយ មិនបាច់ឈប់បង់ប្រាក់
ផែន ផាន់ណា
NOVEMBER 16 2022
អេឡិចត្រូនិក
1.5 K views
2 mins read

បន្ទាប់ពីមានការកកស្ទះចរាចរណ៍នៅច្រកចូលផ្លូវល្បឿនលឿន ពេលនេះផ្ហូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបន្ថែមនូវបច្ចេកវិទ្យាបង់ប្រាក់ តាមរយៈការកាត់លុយ ដោយសម្គាល់ផ្លាកលេខរថយន្ត។ ដើម្បីបង្កនូវភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយកាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រោងនឹងធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចធ្វើការចូលចេញ និងការទូទាត់សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមយៈកាមេរ៉ាចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈប្រព័ន្ធធនាគារដៃគូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

May be an image of road and text

មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន លោកអ្នកអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាម កម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខសម្គាល់យានយន្ត តាមរយៈ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank) ។ សូមចូលទៅកាន់វែបសាយដែលអាចប្រើប្រាស់ធនាគារទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបាន តាម https://ew.mpwt.gov.kh

May be an image of text

May be an image of text

លោកអ្នកបញ្ជូលបញ្ចូលសមតុល្យទឹកប្រាក់តាមរយៈផ្លាកលេខសម្គាល់យានយន្តមុនពេលចូលប្រើប្រាស់ផ្លូវ (License Plate Top-Up) ដែលមានទម្រង់ដូចគ្នាទៅនឹងការបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ (Mobile Top-Up) ហើយអាចពិនិត្យសមតុល្យទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬ លតាបត្រអនុញ្ញាតសម្រាប់ទោចក្រយានយន្ត។

សូមចងចាំថា៖ ការដាក់ដំណើរការសាកល្បងនេះ ធ្វើនៅតាមច្រកខាងស្តាំដៃបំផុត នៃស្ថានីយភ្នំពេញ និងស្ថានីយក្រុងព្រះសីហនុតែប៉ុណ្ណោះ ។

ដើម្បីការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រកបដោយអនុលោមភាព ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រាល់យានយន្តដែលចូលទៅប្រើប្រាស់ផ្លូវល្បឿនលឿន តម្រូវឱ្យបំពេញនូវលក្ខខណ្ឌដូចតទៅ៖

  • ត្រូវមានការចុះបញ្ជី និងបំពាក់ផ្លាកលេខសម្គាល់ត្រឹមត្រូវ
  • ត្រូវមានលតាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) មានសុពលភាព (ករណីរថយន្ត)
  • ត្រូវមានលតាបត្រទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំចាប់ពី 500cc ឬប្រើប្រាស់ថាមពលអគ្គិសនី ចាប់ពី 27kW ឡើងទៅ (ករណីទោចក្រយានយន្ត)។

May be an image of road

លោកអ្នកអាចស្វែងយល់ពីព័ត៌មានលម្អិតបន្ថែម ដោយធ្វើការទាក់ទងទៅកាន់៖

  • 1399 (សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម)
  • 1275 (សម្រាប់ព័ត៌មានទូទៅ)
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team