តោះៗ! ក្រសួងបើកឱ្យជិះលើផ្លូវល្បឿនលឿន១ខែពេញ តែត្រូវមានល័ក្ខខ័ណ្ឌទាំងនេះសិន ទើបឱ្យបើក
ផែន ផាន់ណា
SEPTEMBER 27 2022
យានយន្ត
125 views
1 min read

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹងស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវលឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នេះ។

ជាមួយគ្នានេះក្រសួងក៏បានបញ្ជាក់ជូនពីលក្ខខណ្ឌមួយចំនួន អំពីយានយន្តដែលអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវល្បឿនលឿន រួមមាន៖ រថយន្តគ្រប់ប្រភេទដែលមានល្បឿនលឿនតិបរមាលើសពី ៧០គ.ម/ម៉ោង (កំណត់ពីរោងចក្រ) និងទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc ឡើងទៅ។

May be an image of road

នៅក្នុងសេចក្ដីជូនដំណឹងនេះ ក្រសួងសាធារណការ និងដឹងជញ្ជូនក៏បានអំពាវនាវ និងក្រើនរំលឹកដល់សាធារណជន សូមមេត្តាចូលរួមគោរពបទបញ្ជា និងសេចក្ដីណែនាំនានា ឱ្យបានខ្ជាប់ខ្ជួន ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព និងបង្ការគ្រោះថ្នាក់ជាយថាហេតុចំពោះការប្រើប្រាស់ផ្លូវល្បឿនលឿននេះ។ ក្រសួង និងអាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករផ្លូវល្បឿនលឿនមានសិទ្ធិបដិសេធមិនអនុញ្ញាតឱ្យបុគ្គលណាមួយប្រើប្រាស់ផ្លូវល្បឿនលឿន និងចាត់វិធានការតាមផ្លូវច្បាប់ក្នុងករណីមិនអនុវត្តតាមការណែនាំ។

May be an image of nature and road

May be an image of road

No photo description available.

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team