អនាគតលែងប្រើដៃ! Apple បញ្ចេញមុខងារ AI ថ្មី អាចបញ្ជា iPhone និង iPad ដោយប្រើភ្នែក
Makara Rin
MAY 16 2024
អេឡិចត្រូនិក
145 views
2 mins read

អនាគតទៅលែងប្រើដៃហើយមើលទៅ Apple ចេញមុខងារថ្មី ដែលយើងអាចបញ្ជាទូរស័ព្ទ iPhone, iPad ដោយមិនចាំបាច់យកម្រាមដៃអូស ចុះឡើងៗក៏បាន គឺយើងគ្រាន់តែប្រើកែវភ្នែករបស់យើងសម្លឹងហ្នឹងក៏អាចបញ្ចាបានដែរ។

ថ្មីៗនេះ Apple បានបញ្ចេញមុខងារថ្មីប្លែកទៀតហើ​យ មានមុខងារ Eyes Tracking, Music Haptic, និង Vocal Shortcuts ជាដើម។ ដែលមុខងារទាំងអស់នេះទំនងជាចេញមកដើម្បីចាំបំពាក់នៅលើ iOS 18 ឬក៏ iPhone ជំនាន់ថ្មីហើយមើលទៅ ។

1

ចំពោះមុខងារ Eyes Tracking ដែលជាមុខងារថ្មីនេះ គឺ Apple បានបំពាក់មកជាមួយនឹងបច្ចេកវិទ្យា AI នៅក្នុងហ្នឹងដើម្បីដំណើរការ ដែលវាអាចឲ្យយើងជាអ្នកប្រើប្រាស់ ធ្វើការបញ្ជានៅលើអេក្រង់ iPhone, iPad ជាមួយនឹងការប្រើប្រាស់កែវភ្នែករបស់យើង មានន័យថា ប្រសិនបើយើងចង់អូសកម្មវិធីទៅឆ្វេងឬទៅស្តាំយើងគ្រាន់តែ សំសម្លឹងវាទៅឆ្វេងឬទៅស្តាំទៅ វានឹងដើរទៅតាមហ្នឹងហើយ។ ហើយបើចង់បើកកម្មវិធីណាមួយយើងគ្រាន់តែ សំសម្លឹងឲ្យចំកម្មវិធីនោះទៅ វានឹងបើកឲ្យយើងភ្លាមតែម្តង។

2

សម្រាប់មុខងារមួយនេះផងដែរ Apple ថា បង្កើតឡើងមកសម្រាប់បងប្អូនដែលគាត់ពិការមិនអាចចុចបាន ដូច្នេះហើយគឺគាត់អាចប្រើកែវភ្នែកជំនួសបាន ដើម្បីដំណើរការមុខងារផ្សេងៗ។

បន្ថែមពីលើនេះទៅទៀត Eyes Tracking នេះគឺវាប្រើប្រាស់កាមេរ៉ាមុខរបស់យើងដើម្បីដំណើរការ ហើយវាធ្វើការនៅលើម៉ាស៊ីនទូរស័ព្ទរបស់យើងតែម្តង ឬក៏ហៅថា On-Device Machine Learning ដូច្នេះសម្រាប់ទិន្នន័យផ្សេងៗ គឺវារក្សាទុកតែក្នុង Device របស់យើងទេ។

3

យ៉ាងណាមិញសម្រាប់មុខងារ Eyes Tracking នេះ ពេលដែលយើងប្រើប្រាស់ក៏មិនចាំបាច់មានអីមកជួយដែរ មានន័យថាមិនចាំបាច់មាន Accessories អីបំពាក់បំពាក់បន្ថែមតែ ពោលគឺត្រូវការតែ App មួយទេឈ្មោះថា Dwell Control ដើម្បី Activate ដំណើរការទៅលើ Function មួយចំនួនដូចជា Buttons អីជាដើម។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia