សម្រាប់ម្ចាស់អាជីវកម្មទូទៅ ដែលមានទីតាំងនៅខេត្ដកំពង់ចាម ត្បូងឃ្មុំ កណ្ដាល និងព្រៃវែង មានឱកាសបានចូលសិក្សាវគ្គជំនាញអាជីវកម្ម រៀនតាមអនឡាញ រយៈពេល៣ខែ ដែលរៀបចំដោយ Enterprise Vision Academy ដោយចូលរៀននៅថ្ងៃទី ថ្ងៃពុធ ទី២២ វិច្ឆិកា ២០២៣ ខាងមុននេះ។
កម្មវិធីធ្វើឱ្យអាជីវកម្មប្រសើរឡើង ឬ Enterprise SolutionFinders (ESF) គឺជាវគ្គបណ្តុះបណ្តាលនិងប្រឹក្សាអាជីវកម្មតាមអនឡាញពិសេសមួយ ដែលគាំទ្រដោយ សហគ្រិនខ្មែរ (អង្គភាពក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) និងអនុវត្ដដោយ អែនធើប្រាយ វីហ្សិន អាខេដេមី។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយសហគ្រិន គ្រូបណ្តុះបណ្តាល និងអ្នកប្រឹក្សាអាជីវកម្ម ដែលមានបទពិសោធន៍យូរឆ្នាំ ជាមួយនឹងការសិក្សាអប់រំអន្ដរជាតិ។ វាគឺជាការបណ្ដុះបណ្ដាលបែបអនុវត្ដជាក់ស្ដែង ដើម្បីអភិវឌ្ឍជំនាញសហគ្រិន ភាពរបស់អ្នក និងស្វែងរកដំណោះស្រាយដ៏ល្អសម្រាប់អាជីវកម្មរបស់អ្នក ។
ឆ្នាំ២០២៣ ESF បាននិងកំពុងអនុវត្ដកម្មវិធីទូទាំងប្រទេស ដែលបានគាំទ្រអាជីវកម្ម ៨៨ មកហើយ ដើម្បីធ្វើឱ្យអាជីវកម្មមានស្ថេរភាព និងអភិវឌ្ឍន៍។
ព័ត៌មានសង្ខេបអំពីកម្មវិធី
- សម្រាប់នរណាៈ ម្ចាស់អាជីវកម្មទូទៅ មានទីតាំងនៅខេត្ដកំពង់ចាម ត្បូងឃ្មុំ កណ្ដាល និងព្រៃវែង
- កាលបរិច្ឆេទចាប់ផ្ដើម: ថ្ងៃពុធ ទី២២ វិច្ឆិកា ២០២៣
- រយៈពេលៈ ១៥ សប្ដាហ៍
- របៀបរៀនៈ -មើលវីដេអូមេរៀននិងធ្វើលំហាត់អនុវត្ដន៍ប្រចាំសប្ដាហ៍ (រៀនខ្លួនឯងម៉ោងណាក៏បាន) -ចូលរួមវគ្គប្រឹក្សាយោបល់អនឡាញកន្លះថ្ងៃ រៀងរាល់២សប្ដាហ៍ម្ដង
- ការផ្ដល់ជូនពិសេសៈ អនុញ្ញាតអ្នកចូលរួមរហូតដល់៣នាក់មកពីអង្គភាពតែមួយដើម្បីចូលរួមកម្មវិធី
- តោះដាក់ពាក្យឥឡូវនេះ! >>https://forms.gle/CGgEYc3gnK4uw6XP8
- ផុតកំណត់: ៣ វិច្ឆិកា ២០២៣
- ព័ត៌មានបន្ថែម: >>https://enterprisevisionacademy.my.canva.site
- ចំណាំ: វគ្គបណ្ដុះបណ្ដាលទាំងអស់នឹងធ្វើឡើងតាមអនឡាញ និងជាភាសាខ្មែរ!