បើយោងតាមការចេញផ្សាយរបស់ការសែត CNN បានបញ្ជាក់ច្បាស់ៗថា គណនី Twitter របស់អតីតប្រធានាធិបតីដូណលត្រាំ ពេលត្រូវបានលោក Elon Musk សម្រាប់បើកដំណើរការវិញហើយ ក្រោយកំពូលមហាសេដ្ឋីរូបនេះ បានធ្វើការស្ទង់មតិឃើញថា ៥១ភាគរយនៃអ្នកគាំទ្រឱ្យបើកវិញ គឺមានចំនួនចម្រើន។
គណនី Twitter របស់អតីតប្រធានាធិបតីអាមេរិក គឺលោកដូណលត្រាំ ត្រូវបាន Twitter បិទលែងឱ្យប្រើដោយសារកត្តានយោបាយ អំឡុងពេលលោកធ្វើជាប្រធានាធិបតី។ បន្ទាប់ពីលោក Elon Musk ដែលជាមនុស្សគាំទ្រលោកត្រាំតាំងពីដើមរៀងមក បានទិញយក Twitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារកាលពីខែតុលាកន្លងទៅរួចមក ពេលនេះ ឥឡូវនេះគណនី Twitter របស់លោកត្រាំ ត្រូវស្រោចស្រង់យកមកវិញហើយ។
ប្រភពដដែលបានឱ្យដឹងថា មុននឹងសម្រាប់ដាក់ឱ្យប្រើឡើងវិញនេះ លោក Elon Musk មិនបានសម្រេចចិត្តតែឯងទេ ពោលគឺលោកបានបង្ហោះសារស្ទង់មតិរបស់អ្នកគាំទ្រ ខណៈលទ្ធផលបានបញ្ជាក់កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ បង្ហាញថា ៥១.៨% ពេញចិត្ត និង៤៨.២ជំទាស់ មិនចង់ឱ្យគណនីរបស់ត្រាំបានមកវិញទេ។
គូសបញ្ជាក់ថាលោកត្រាំ ធ្លាប់បាននិយាយថា លោកនឹងបន្តលេងបណ្ដាញសង្គមដែលលោកបានបង្កើតឡើងឈ្មោះ Truth Social ជំនួសឱ្យការប្រើ Twitter ប៉ុន្តែត្រូវបានគេមើលឃើញថា ប្រសិនបើលោកប្ដូរចិត្ត រួចត្រឡប់មកប្រើគណនី Twitter ចាស់របស់លោកវិញ លោកជីវភាពនយោបាយរបស់លោកនឹងកាន់តែល្អប្រសើរ ខណៈថ្មីៗនេះលោកបានប្រកាសនឹងចេញឡើងឈរឈ្មោះធ្វើជាប្រធានាធិបតីអាមេរិកម្ដងទៀត នៅឆ្នាំ២០២៤ខាងមុខនេះ៕
អត្ថបទដោយ៖ ផែន ផាន់ណា