Elon Musk: AI អាចនឹងធ្វើឱ្យមនុស្សអត់ការងារធ្វើ
Sakada Techie
MAY 24 2024
នវានុវត្តន៍
61 views
1 min read

នៅសន្និសិទបច្ចេកវិទ្យាមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ សេដ្ឋីបច្ចេកវិទ្យា Elon Musk បាននិយាយពិពរណ៍នាពីអនាគតនៃការងារថា មិនចាំបាច់ ឬត្រូវបានដណ្ដើមដោយ AI តែម្ដង។

លោកបាននិយាយថា “អនាគតប្រសិនបើចង់ធ្វើការងារ វាដូចជាការធ្វើលេងកំសាន្តដូច្នោះដែរ យើងនៅតែអាចធ្វើការតែមិនចាំបាច់ខ្លាំង AI និង រូបូតនឹងធ្វើការផលិតផលផល បម្រើសេវាកម្មដែលយើងចង់បានហើយ”។

ជាងនេះទៅទៀតលោកបានសង្កត់ធ្ងន់ទៅលើការធ្វើការនៅពេលអនាគតថា “មិនចាំបាច់” ទាមទារឱ្យពិភពលោកត្រូវរកដំណោះស្រាយថ្មីដើម្បីទ្រទ្រង់ជីវិតមនុស្ស ដោយពលរដ្ឋអាចមានប្រាក់ចំណូលសកលជាមូលដ្ឋាន ឬ Universal Basic Income។

បន្ថែមពីលើនេះ Elon នៅស៊កទៀតថា “អាចនឹងគ្មាននរណាម្នាក់មានការងារធ្វើទេ”។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia