កំពូលមហាសេដ្ឋីពិភពលោក Elon Musk ថ្មីៗនេះ បានបង្ហាញពីក្ដីព្រួយបារម្ភខ្លាំង បន្ទាប់ពីបានដឹងជាមុនថារុស្ស៊ីអាចនឹងប្រើអ៊ីនធើណេត Starlink របស់ខ្លួនក្នុងទឹកដីអ៊ុយក្រែន ដើម្បីធ្វើចារកម្មឬស៊ើបការណាមួយពីរដ្ឋាភិបាលប្រទេសនេះ។ បើយោងតាមគណនី Twitter ផ្ទាល់របស់លោក Elon Musk បានឱ្យដឹងថា ពេលនេះប្រព័ន្ធទូរគមនាគន៍នៅអ៊ុយក្រែនមានតែអ៊ីនធើណេត Starlink មួយគត់ដែលកំពុងដំណើរ នឹងមិនមែនជារបស់រុស្ស៊ី ដូច្នេះហើយវាអាចជាគោលដៅវ៉ៃប្រហារខ្ពស់ពីសំណាក់ភាគីរុស្ស៊ីតាមរយៈអ៊ីនធើណេតនេះ។
យោងតាមការចុះផ្សាយរបស់ futurism បានឱ្យដឹងថា នេះជាពេលដែលត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយសារប្រវត្តិសាស្ត្ររបស់រុស្ស៊ីក្នុងការធ្វើចារកម្ម លើសត្រូវគឺមានច្រើន ហើយឥឡូវសកម្មភាពនេះ វាអាចកើតមានបន្តទៀត ក្នុងកំឡុងពេលប្រតិបត្តិការយោធាលើអ៊ុយក្រែននេះ។
ដោយឡែកកាលពីម្សិលមិញនេះ អ៊ីនធើណេត Starlink ដែល Elon Musk បានដឹកជញ្ជូនទៅឱ្យអ៊ុយក្រែន បានដាច់ នៅតំបន់មួយចំនួនព្រោះអាកាសធាតុមិនល្អ ប៉ុន្តែភ្លាមៗនេះ Elon ក៏បានឱ្យក្រុមការងារ SpaceX ជួយជុសជុលភ្លាម។ យ៉ាងណាមិញរដ្ឋាភិបាលអ៊ុយក្រែន ក៏អរគុណក្រៃលេងដល់សេដ្ឋីចិត្តបុណ្យ Elon Musk ដែលបានផ្ដល់ជំនួយជាអ៊ីនណេត ធ្វើឱ្យទីក្រុងទាំងមូលមានទំនាក់ទំនងគ្នា និងអាចផ្ដល់ព័ត៌មានសង្គ្រោះបន្ទាន់ពេលមានបញ្ហាណាមួយ បានភ្លាមៗ។
គូសបញ្ជាក់ថាលោក Elon Musk ហាក់មានការបារម្ភ ខ្លាចក្រែងបុគ្គល ឬស្ថាប័ន ដែលកំពុងប្រើអ៊ីនធើណេត Starlink ក្លាយជាគោលដៅវ៉ៃប្រហារណាមួយពីសំខាន់ភាគីរុស្ស៊ី ប៉ុន្តែលោកនឹងខំស្វែងរកដំណោះស្រាយ ដើម្បីឱ្យការប្រើប្រាស់មានសុវត្ថិភាពល្អ សម្រាប់ប្រទេសអ៊ុយក្រែននេះ៕
អត្ថបទដោយ៖ ផែន ផាន់ណា