អស្ចារ្យមែន! ឈីបរបស់ Elon ដាក់ចូលខួរក្បាលមនុស្សពិកាហើយ បញ្ជារMouse លេងហ្គេមបាន
Sakada Techie
MARCH 21 2024
នវានុវត្តន៍
202 views
1 min read

ជារឿងគួរឱ្យរំភើបទៅលើបុរសម្នាក់ដែលស្ម័គ្រចិត្តក្នុងការបំពាក់ឈីបរបស់ក្រុមហ៊ុន Neuralink របស់ Elon Musk ចូលទៅក្នុងខួរក្បាលរបស់ខ្លួន ហើយបានកែប្រែពីមនុស្សកម្រើកមិនបានសោះ អាចបញ្ជារកុំព្យូទ័រលេងហ្គេមដោយប្រើប្រាស់ការគិតបញ្ជូនទៅឈីប។

លោក Noland Arbaugh ជាជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរមួយរូបធ្វើឱ្យលោកមិនអាចកម្រើកអវយវៈបាន បានស្ម័គ្រចិត្តធ្វើជាក្រុមមនុស្សដំបូងទទួលយកការបំពាក់ឈីបក្នុងខួរក្បាលពីសំណាក់ក្រុមហ៊ុន Neuralink កាលពីខែមករាមកម្លេះ ក្រោយក្រុមហ៊ុននេះទទួលបានការអនុញ្ញាតពីរដ្ឋអាមេរិក ឱ្យធ្វើការតេស្ដសាកល្បងលើមនុស្សផ្ទាល់ បន្ទាប់ពីការតេស្ដសាកល្បងដោយជោគជ័យលើសត្វ។

https://t.co/OMIeGGjYtG

— Neuralink (@neuralink) March 20, 2024

ក្រោយបំពាក់បាន២ខែជាង លោក Noland បានបង្ហោះពីសកម្មភាពរបស់លោកលើផ្លេតហ្វមបណ្ដាញសង្គមរបស់ Elon Musk ដែលគេស្គាល់ថា X នោះ អំពីក្ដីរំភើបរបស់គាត់ក្នុងការអាចបញ្ជារ Mouse កុំព្យូទ័រលេងហ្គេមដោយប្រើប្រាស់ត្រឹមតែការគិតតែប៉ុណ្ណោះ។

លោកសប្បាយចិត្តខ្លាំងមែនទែនដោយបាននិយាយថា៖ “អ្នកបានឱ្យសមត្ថភាពក្នុងការលេងហ្គេមម្ដងទៀត ហើយលេង ៨ម៉ោងជាប់គ្នា”។

តាមអ្វីដែលលោក Noland បញ្ជាក់ ថាការវះកាត់ក្នុងការដាក់ឈីបនោះសម្រាប់លោកមានភាពងាយស្រួលមែនទែន ដោយក្រោយពេលវះកាត់ដាក់ត្រឹមតែមួយថ្ងៃប៉ុណ្ណោះលោកអាចចេញពីពេទ្យបាន។

ពិតណាស់ថាបច្ចេកវិទ្យាថ្មី ស្ថិតក្នុងដំណាក់កាលតេស្ដសាកល្បងនិងអភិវឌ្ឍមិនទាន់ដើររលូន ១០០% នោះទេ ដោយលោក បានលើកឡើងថា “វាមិនទាន់ឥតខ្ចោះទេ ពេលខ្លះក៏មានកំហុសខ្លះដែរ” ហើយលោកបានបន្ថែមទៀតថា “បច្ចុប្បន្នស្ថិតនៅកម្រិតដំបូងនៅឡើយ”។

យ៉ាងណាសម្រាប់មហាជន ហើយមួយចំនួនអាចជាអ្នកនិយមគាំទ្រ Elon Musk ផងនោះ បានសម្ដែងអារម្មណ៍សាទរយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម X៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia