កំពូលមហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Telsa និង SpaceX ទទួលបានការគោរព និងដឹងគុណជាអនេកប្បការពីសំណាក រដ្ឋាភិបាលប្រទេសអ៊ុយក្រែន ខណៈលោកបានជួយជ្រំជ្រែងប្រទេសដ៏កំសត់មួយនេះ អំឡុងពេលរុស្ស៊ីបើកប្រតិបត្តិការយោធាយ៉ាងសន្ធឹក ចាប់តាំងពីថ្លៃទី២៤ ខែកុម្ភៈកន្លងទៅ។
ស្ថិតក្នុងស្ថានភាពដ៏លំបាកលំបិនកន្លងមក រដ្ឋាភិបាលអ៊ុយក្រែនបានស្នើរសុំជំនួយអ៊ីនធើណេតពីលោក Elon Musk។ ការស្នើសុំនេះទទួលបានជោគជ័យ បន្ទាប់ពី Elon Musk យកព្រម និងបានដឹងចានផ្កាយរណបទាំងឡានៗ ទៅកាន់អ៊ុយក្រែន។ ក្រោយមកទៀត Elon ក៏បានអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែន អាចសាកថ្មឡានអគ្គីសនីដោយមិនអស់លុយ។
គុណបំណាច់ទាំងអស់នេះបាន បានធ្វើឱ្យរដ្ឋាភិបាលអ៊ុយក្រែន ដឹងគុណនិងសន្យាថានឹងអញ្ជើញ Elon Musk ទៅទស្សនកិច្ចប្រទេសអ៊ុយក្រែន ពេលដែលសង្គ្រាមចប់សព្វគ្រប់អស់ នេះបើយោងតាមការចុះផ្សាយរបស់ News.com។
អត្ថបទដោយ៖ ផែន ផាន់ណា