ហ៊ានណាស់! Elon ប្រកាសឈ្មោះក្ដែងៗ គាំទ្របេក្ខភាពប្រធានាធិបតីអាមេរិកមួយនៅឆ្នាំ២០២៤
ផែន ផាន់ណា
JUNE 16 2022
អាជីវកម្ម 4.0
239 views
1 min read

ថ្មីៗនេះនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយពេញៗមាត់ថា លោកនឹងបោះឆ្នោតគាំទ្ររអភិបាលរដ្ឋ Florida គឺលោក Ron DeSantis ឱ្យឡើងធ្វើជាប្រធានាធិបតីឆ្នាំ២០២៤ ព្រមទាំងបានព្យាករណ៍រួចជាស្រេចនៃជ័យជំនះរបស់គណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់បណ្ដាលអាណត្តិក្នុងខែវិច្ឆិកាឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Yahoonews។

Elon Musk leaning toward voting for Florida Gov. Ron DeSantis for president  in 2024 | WFLA

លោក Elon Musk បានឆ្លើយនៅនៅក្នុងបណ្ដាញសង្គម Twitter កាលពីថ្ងៃពុធកន្លងទៅ ក្រោយពីមានអ្នកគាំទ្រលោក បានសួរនាំអំពី ទំនោរទៅរកបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤? សម្រាប់ចម្លើយ លោកក៏បានឆ្លើយយ៉ាងច្បាស់ៗថា គាំទ្រលោក Ron DeSantis ឡើងជាប្រធានាធិបតី ព្រោះបុរសរូបនេះគឺធ្លាប់ជាដៃគូប្រកួតប្រជែងដ៏លេចធ្លោមួយកាលពីជំនាន់លោក Donal Trump ព្រមទាំងបានសាងស្នាដៃជាច្រើន អំឡុងពេលកូវីដ១៩រីករាលដាលខ្លាំង។

Florida officials denounce Gov. Ron DeSantis' lifting of COVID-19  restrictions - ABC News

យ៉ាងណាមិញសម្រាប់ការគាំទ្ររបស់ Elon Musk កំពូលមហាសេដ្ឋីពិភពលោកនេះ បានធ្វើឱ្យលោក Ron DeSantis និយាយទាំងញញឹមថា ខ្ញុំពិតជាស្វាគមន៍សម្រាប់ការគាំទ្ររបស់កំពូលមហាសេដ្ឋីពិភពលោក Elon Musk ដែលជាជនជាតិអាហ្វ្រិក-អាមេរិក រូបនេះ។

DeSantis Welcomes Elon Musk Support for President

គូសបញ្ជាក់ថានៅឆ្នាំ២០២៤ខាងមុខនេះ សហរដ្ឋអាមេរិកនឹងធ្វើការជ្រើសតាំងបេក្ខភាពប្រធានាធិបតីបន្ថែមទៀត ខណៈការបោះឆ្នោតពាក់បណ្ដាលអាណត្តិ នឹងត្រូវធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយក្នុងនោះលោក Elon Musk បានទាយទុកថាគណបក្សសាធារណៈដែលមានលោក Ron DeSantis ជាប្រធាន នឹងឈ្នះក្នុងរកសំឡេងឆ្នោតនេះ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia