ខណៈដែល Elon Musk ជាប់រវល់ដោះស្រាយបញ្ហាច្រើនពេក ឥឡូវក្រុមហ៊ុន Synchron ដែលជាដៃគូប្រជែងដ៏ធំមួយរបស់ក្រុមហ៊ុន Neuralink ចាប់ផ្ដើមប្រើបច្ចេកវិទ្យាខួរក្បាល-កុំព្យូទ័រ លើអ្នកជំងឺនៅសហរដ្ឋអាមេរិក បានសម្រេចមុន Neuralink របស់បាត់ទៅហើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
មួយរយៈនេះ Elon Musk ហាក់ជួបបញ្ហាច្រើនខ្លាំងមែនទែន ទាំងករណី Twitter ប្ដឹង, ក្រុមហ៊ុនឡានអគ្គិសនីខាតលុយរាប់ពាន់លានដុល្លារ, ផ្ទុះរឿងអាស្រូវ, និងទាស់សម្ដីគ្នាជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាដើម។ អ្វីដែលជាបញ្ហាមួយទៀតនោះ សូម្បីតែរដ្ឋបាលឱសថសហព័ន្ធ របស់សហរដ្ឋអាមេរិក ក៏មិនទាន់ចេញច្បាប់អនុញ្ញតឱ្យក្រុមហ៊ុន Neuralink របស់ Elon បញ្ចូលឈីបទៅក្នុងខួរក្បាលមនុស្សនៅឡើយទេ។
ផ្ទុយទៅវិញក្រុមហ៊ុន Synchron ដែលជាដៃគូប្រជែងរបស់ក្រុមហ៊ុន Neuralink បែជាសំងំធ្វើបច្ចេកវិទ្យាខួរក្បាល-កុំព្យូទ័រ ទៅក្នុងខួរក្បាលរបស់អ្នកជំងឺនៅសហរដ្ឋអាមេរិក បានមុនក្រុមហ៊ុនរបស់ Elon ទៅទៀត។ តាមប្រភពដដែលបានបញ្ជាក់បន្តថា ក្រុមហ៊ុន Synchron បញ្ចូលបច្ចេកវិទ្យានេះ ទៅក្នុងខួរក្បាលរបស់អ្នកជំងឺសរសៃប្រសាទម្នាក់ ដើម្បីពិសោធន៍មើលអំពីដំណើររបស់វា។
អត្ថបទដោយ៖ ផែន ផាន់ណា