Elon Musk បុរសដែលមានជាងគេបំផុតនៅលើពិភពលោក កំពុងសុំផ្ទះមិត្តភក្ដិរបស់លោកស្នាក់អាស្រ័យ ខណៈផ្ទះជាច្រើនរបស់លោក ត្រូវលក់អស់គ្មានសល់ ព្រោះលោកគ្មានពេលរស់នៅក្នុងវីឡាដ៏ស្កឹមស្កៃ និងមិនចង់រវីរវល់នឹងរឿងទ្រព្យសម្បត្តិអស់ទាំងហ្នឹងទៀត។ បច្ចុប្បន្ននេះ Elon Musk មានទ្រព្យសម្បត្តិសរុបចំនួន ២៦៤.៦ ពាន់លានដុល្លារ ដោយថ្មីៗនេះលោកទើបនឹងទិញភាគហ៊ុនរបស់ Twitter ចំនួន ៩.២% ហើយថែមទាំងគ្រោងទិញយកបណ្ដាញសង្គមដ៏ធំមួយនេះទាំងមូល ក្នុងតម្លៃ៤២ពាន់លានដុល្លារ តែម្ដង។
លុយចាយ១០ជាតិទៀតក៏លែងអស់ ប៉ុន្តែបុរសមាឌធំ ស ខ្ពស់ រូបនេះ មិនប្រាថ្នាផ្ទះវីឡា ដូចមនុស្សដ៏ច្រើនឯទៀតឡើយ ព្រោះចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ ២០២១ ផ្ទះទាំងអស់របស់លោក បានលក់ចេញម្ដងមួយៗគ្មានស្ដាយស្រណោះទេ។ ឆ្នាំ២០២២ នេះ លោកអស់សូម្បីតែផ្ទះដែលធ្លាប់ជួលក្នុងតម្លៃ ៥ម៉ឺនដុល្លារ ដោយងាកមកនៅផ្ទះមិត្តភក្ដិរបស់លោកជំនួសវិញ នេះបើយោងតាមការចុះផ្សាយរបស់ Insider។
នេះមិនមែនជារឿងអ្វីចម្លែកទេ សូម្បីតែអតីតមិត្តស្រី Grimes និងមិត្តភក្ដិរបស់លោកឈ្មោះ Vanity Fair ក៏រអ៊ូរទាំដែរថា ពេលខ្លះ Elon Musk គាត់រស់ក្រោមបន្ទាប់នៃភាពក្រីក្រ ដោយសូម្បីតែពូកដេកថ្មី ក៏លោកមិនហ៊ានចំណាយលុយទៅទិញដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ លោក Larry Page នាយកប្រត្តិបត្តិរបស់ Google ដែលត្រូវជាមិត្តជិតស្និតនឹងលោក Elon Musk ក៏ធ្លាប់បាន Elon ផ្ញើសារទៅសុំកន្លែងដេកម្ដងៗដែរ ព្រោះគាត់ទៅបំពេញការងារនៅ Silicon Valley។
អត្ថបទដោយ៖ ផែន ផាន់ណា