បន្ទាប់ពីទិញ Twitter ហើយ Elon Musk និយាយពាក្យមួយម៉ាត់ នាំគេឆ្ងល់មួយព្រឹកធំ
ផែន ផាន់ណា
APRIL 5 2022
អាជីវកម្ម 4.0
257 views
2 mins read

ក្រោយបានលេចឮដំណឹងមកថា លោក Elon Musk បានទិញភាគហ៊ុនរបស់បណ្ដាញសង្គមយក្ស Twitter រហូតដល់ ៩.២% ធ្វើឱ្យលោកក្លាយជាមនុស្សដែលកាន់កាប់ភាគហ៊ុនបណ្ដាញផ្សព្វផ្សាយ Twitter ច្រើនជាងគេលើលោក។ បើយោងតាមគណកម្មការមូលបត្រអាមេរិក បានឱ្យដឹងថាភាគហ៊ុនដែល Elon Musk ទិញនោះ មានចំនួន ៧៣,៤៨៦,៩៣៨ ស្មើនឹង ៩.២% ដោយគិតជាទឹកប្រាក់មានតម្លៃ ២.៨៩ ពាន់លានដុល្លារឯណោះ។

Elon Musk Becomes Twitter's Biggest Shareholder | Time

ក្រោយទិញភាគហ៊ុនដ៏ច្រើននេះរួចមក Elon Musk ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ដែលធ្វើឱ្យមនុស្សមហាជន ជាពិសេសគឺអ្នកគាំទ្រលោកផ្ទាល់ មានការងឿងឆ្ងល់យ៉ាងខ្លាំង។ Elon Musk បានបង្ហោះសារយ៉ាងខ្លីថា Oh hi lol នៅលើ Twitter ដោយមិនបានបញ្ជាក់ពីន័យណាមួយ ឱ្យអ្នកគាំទ្រលោកបានយល់ឡើយ។

2022 04 05 10 40 28

គួររំលឹកថាមហាសេដ្ឋីពិភពលោក ឈានមួយជំហានញ័រផែនដីរូបនេះ បានធ្វើឱ្យភាគហ៊ុន Twitter កើនឡើងដល់ទៅ ២៥% ភ្លាមៗ បន្ទាប់ពីលោកចេញមករិះគន់បណ្ដាញសង្គម Twitter ភ្លាមៗ ចំពោះបញ្ហាបញ្ចេញមតិជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យ។ មិនតែប៉ុណ្ណោះលោកក៏បាន សួរទៅអ្នកគាំទ្រលោកថា តើគួរទិញយកបណ្ដាញសង្គម Twitter ឬក៏បង្កើតបណ្ដាញសង្គមថ្មី?

Create a Twitter profile for your business

ជាមួយគ្នានេះ អ្នកគាំទ្រលោកច្រើនខ្លាំងណាស់ ដែលណែនាំឱ្យលោកទិញយកក្រុមហ៊ុន Twitter ទៅ។ ឥឡូវនេះដូចបំណងហើយ ដោយលោក Elon Musk បានទិញយកភាគហ៊ុន Twitter របស់រហូតដល់ ៩.២% ដែលធ្វើឱ្យលោកក្លាយជាមនុស្សម្នាក់ ដែលកាន់ភាគហ៊ុន Twitter ច្រើនជាងគេលើលោក នេះបើយោងតាមការចុះផ្សាយរបស់ foxbusiness។

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia