ចិត្តបុណ្យណាស់! ពេលនេះ Elon Musk បញ្ជូនចានផ្កាយរណប Starlink ដល់អ៊ុយក្រែនហើយ ល្បឿនលឿនកប់
ផែន ផាន់ណា
MARCH 1 2022
យានយន្ត
68.6 K views
1 min read

បន្ទាប់ពីមានការស្រែកសុំជំនួយពីសំណាក់ប្រទេសអ៊ុយក្រែន ទៅកំពូលមហាសេដ្ឋីពិភពលោក Elon Musk ដោយស្នើសុំជំនួយជាសេវាអ៊ីនធើណេតដល់ប្រទេសខ្លួន កំឡុងពេលប្រទេសរុស្ស៊ីចូលលុកលុយ និងបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ។ មិនឱបដៃមើលឡើង យប់មិញនេះ Elon Musk បានបញ្ជូនចានផ្កាយទាំងឡានៗ ដល់ទៅដល់ទឹកដីប្រទេសអ៊ុយក្រែន តាមស្នើរបស់រដ្ឋាភិបាលប្រទេសកំពុងជួបទុក្ខមួយនេះ។

បន្ទាប់ពីរុស្ស៊ីបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន ការវាយប្រហារបានប៉ះពាល់ទៅដល់បណ្ដាញទូរគមនាគន៍អ៊ីនធើណេត ដែលជាហេតុធ្វើឱ្យមានបញ្ហារអាក់រអួលអ៊ុនធើណេតក្នុងប្រទេសអ៊ុយក្រែន ទើបធ្វើឱ្យរដ្ឋាភិបាលអ៊ុយក្រែនបង្ខំចិត្តសុំជំនួញពីលោក Elon Musk។

Thanx, appreciate it': Ukraine's Twitter account thanks Elon Musk for  Starlink internet amid Russian invasion | indy100

ក្រោយទទួលសំណើរភ្លាម Elon Musk ក៏បានយល់ព្រមភ្លាម ដោយធ្វើការបញ្ជូននូវចានអ៊ីនធើណេត Starlink ដែលមានសមត្ថភាពខ្ពស់របស់ខ្លួនទាំងឡានៗទៅកាន់អ៊ុយក្រែន នេះបើយោងយាមការចុះផ្សាយរបស់ The Verge។ គូសបញ្ជាប់ថាចានផ្កាយរណប Starlink នេះមានតួនាទីបញ្ជូន និងទទួលសញ្ញាពីផ្កាយរណបរបស់ Starlink នៅលើមេឃ ហើយគេក៏មិនទាន់បានដឹងពីចំនួនច្បាស់លាស់ណាមួយថា លោក Elon Musk និងបញ្ជូនទៅប៉ុន្មាននោះដែរ។

No description available.

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia