ច្បាស់ណាស់! Elon Musk និយាយសាធារណៈថាពូទីន មិនហ៊ានប្រើអាវុធនុយក្លេអ៊ែរ តែបើប្រើនឹងមានរឿងធំ
ផែន ផាន់ណា
OCTOBER 20 2022
ស្ទីម - STEAM
404 views
1 min read

នៅក្នុងរឿងរ៉ាវដ៏ច្របូកច្របល់ រវាងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យប្រទេសជាច្រើនលើពិភពលោកមានការព្រួយបារម្ភ អំពីអាវុធនុយក្លេអ៊ែរដែលមាននៅក្នុងកណ្ដាប់ដៃរបស់ប្រទេសរុស្ស៊ី។ ដោយការព្រួយបារម្ភបែបនេះ អ្នកគាំទ្រលោក Elon Musk បានសួរជីកឫសជីកគល់យ៉ាងច្រើន ដើម្បីចង់ដឹងពីគំនិតរបស់កំពូលមហាសេដ្ឋីរូបនេះ ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ។

Goodbye America' — Russians Suggest Names for New Nukes in Online Vote -  The Moscow Times

ឆ្លើយតបទៅនឹងសំណួរអ្នកគាំទ្រនៅលើបណ្ដាញសង្គម Twitter លោក Elon Musk បានឱ្យដឹងថា ប្រទេសរុស្ស៊ីត្រូវបានប្រទេសជាច្រើនដាក់ទណ្ឌកម្មតាមគ្រប់មធ្យោបាយ តាមដែលអាចធ្វើទៅបាន។ លោកបានបន្តថា ប្រាកដណាស់រុស្ស៊ីនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅក្នុងប្រទេសអ៊ុយក្រែនទេ ព្រោះបើមិនដូច្នេះទេ វានឹងបង្កឱ្យកើតមានសង្គ្រាមលោកលើកទី៣។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ hindustantimes

Elon Musk is under federal investigations, Twitter says in court filing |  Reuters

លោកបន្ថែមថា ប្រសិនបើរុស្ស៊ីប្រឈមមុខនឹងជម្រើសនៃការបាត់បង់តំបន់គ្រីមៀរបស់ខ្លួន ឬការប្រើអាវុធនុយក្លេអ៊ែរ នោះពួកគេនឹងជ្រើសរើសប្រើជម្រើសចុងក្រោយ។ ពិភពលោកបានដាក់ទណ្ឌកម្ម កាត់ផ្ដាច់រុស្ស៊ីតាមគ្រប់មធ្យោបាយតាមដែលអាចធ្វើទៅបាន ដូច្នេះតើពួកគេនឹងមានអ្វីទៀត? លោកថែមទាំងបញ្ជាក់ច្បាស់ៗថា ប្រសិនបើរុស្ស៊ីពិតជាប្រើនុយក្លេអ៊ែរពិតមែន ពិតណាស់ពិភពលោកនឹងមានសង្គ្រាមលោកលើកទី៣ ឬហៅថា WW3(World War 3)៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team