ហ៊ានណាស់! Elon ថាឱ្យចំៗក្រោយឃើញពលរដ្ឋចិនខំធ្វើការគ្មានឈប់ ខណៈបុគ្គលិកអាមេរិករកតែឈប់ពីការងារ
ផែន ផាន់ណា
MAY 13 2022
អាជីវកម្ម 4.0
316 views
1 min read

កំពូលមហាសេដ្ឋីវ័យ ៥០ប្លាយ លោក Elon Musk ហាក់ជាប់ចិត្តនឹងកម្លាំងពលកម្មរបស់ពលរដ្ឋចិន ក្រោយពីលោកបានសម្លឹងឃើញអំពីសក្ដានុពលនៃប្រសិទ្ធិភាពការងារដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ចិន។ មិនតែប៉ុណ្ណោះ Elon ក៏មានក្ដីសង្ឃឹមខ្ពស់ថាអនាគត ក្រុមហ៊ុនដែលខ្លាំងៗជាច្រើន នឹងរះនៅលើទឹកដីប្រទេសចិន ព្រោះតែកម្លាំងការងារនៅក្នុងប្រទេសមួយនេះខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ Insider។

Tesla loses one of its top executives - Electrek

នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងកាសែត Financial Times លោក Elon Musk បានលើកសរសើរមិនដាច់ពីមាត់ថា នៅក្នុងប្រទេសចិន គឺសម្បូរមនុស្សដែលមានទេពកោសល្យខ្ពស់ ឧស្សាហ៍ព្យាយាម នឹងហ៊ានដាក់កម្លាំងកាយចិត្តយ៉ាងមុតមាំលើការធ្វើការ ឬផលិតអ្វីមួយ ហើយអ្វីដែលកាន់តែស្ងើចមួយកម្រិតទៀតនោះ ពួកគេមិនបានធ្វើការដល់ពាក់កណ្ដាលអធ្រាត្រ ប៉ុន្តែពួកគេអាចធ្វើការបន្តដល់ម៉ោង៣ភ្លឺក៏មានដែរ។

Tesla is redefining the “Made in China” moniker with Giga Shanghai: report

គូសបញ្ជាក់ថា Elon Musk គឺជាអ្នកដឹកនាំម្នាក់ ដែលព្យាយាមធ្វើជាគម្រូដល់បុគ្គលិកទាំងអស់នៅក្នុងរោងចក្រ ដោយពេលខ្លះលោកធ្វើការរបស់ដេកនៅលើឥដ្ឋផ្ទាល់ក៏មានដែរ។ ជាកស្ដែងកាលពីឆ្នាំ២០១៨កន្លងទៅ គាត់ក៏បានប្រាប់ទៅកាន់កាសែត Bloomberg ថា ខ្ញុំចង់ឱ្យស្ថានភាពរបស់ខ្លួន អាក្រក់ជាអ្នកផ្សេងទៀត ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ហើយនៅពេលណាដែលពួកគេ(បុគ្គលិក) មានអារម្មណ៍ថាពិបាក ខ្ញុំរឹតតែចង់ធ្វើគម្រូណាដែលយ៉ាប់ៗឱ្យពួកគេបានឃើញផ្ទាល់។

អត្ថបទដោយ៖ ផែន ផាន់ណា

 

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia