សម្ដីនាំលាភ! Elon ញាំស្ករ Kopiko លើកមេដៃ និយាយថា “Very Good” ភាគហ៊ុន Kopiko កើន ៧.៣៥%
ផែន ផាន់ណា
MAY 10 2022
អាជីវកម្ម 4.0
6.3 K views
1 min read

កាលពីពេលថ្មីៗនេះ លោក Elon Musk បានធ្វើឱ្យមនុស្សជាច្រើនលាននាក់ ផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីលោកភ្លក់រសជាតិស្ករគ្រាប់ Kopiko នឹងបានលើកមេដៃផ្ដល់ជាសញ្ញាថា “Very Good” ដែលបញ្ជាក់ថាស្ករគ្រាប់ដ៏ពេញនិយមនេះមានរសជាតិឆ្ងាញ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ mothership។

Elon Musk puji kesedapan gula2 Kopiko, nilai saham Mayora Indah terus  meroket

Luhut Binsar Panjaitan Gives a Pack of Kopiko to Elon Musk, Netizens Are  Excited – 1NEWS

ប្រភពដដែលបានឱ្យដឹងថា គ្រាន់តែលោក Elon Musk ឱ្យសញ្ញាមេដៃទាំង២ បញ្ជាក់ពីរសជាតិរបស់ស្ករគ្រាប់២គ្រាប់នេះរួចមក ស្រាប់តែភាគហ៊ុនរបស់ Kopiko ហក់ឡើងដល់ទៅ ៧.៣៥% ភ្លាមៗ។ យ៉ាងណាមិញ ការញ៉ាំស្ករគ្រាប់ដ៏ល្អ Kopiko នេះ បានធ្វើឡើង អំឡុងពេលកិច្ចប្រជុំមួយកាលពីដើមខែមេសា ជាមួយរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគិនរបស់ប្រទេសឥណ្ឌូនេស៊ី លោក Luhut Pandjaitan ក្នុងរដ្ឋតិចសាស់។

Elon Musk dan Luhut Foto Pamer Kopiko, Harga Saham Mayora Meroket 7,3% -  Bursa Katadata.co.id

គូសបញ្ជាក់ថាស្ករគ្រាប់ Kopiko គឺជាម៉ាកយីហោស្ករកាហ្វេរបស់ប្រទេសឥណ្ឌូណេស៊ី ដែលផលិតដោយក្រុមហ៊ុនល្បីឈ្មោះ Mayora Indah។ ស្ករគ្រាប់នេះត្រូវបានដាក់ឈ្មោះតាមគ្រាប់កាហ្វេម៉្យាងឈ្មោះ kōpiko ដែលត្រូវបានរកឃើញនៅលើកោះហាវៃ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia