ទោះមានទ្រព្យសម្បតិ្តហូហៀ ចាយ១០ជាតិទៀតក៏លែងអស់ ប៉ុន្មានកំពូលមហាសេដ្ឋី Elon Musk ដែលជាមនុស្សស្រឡាញ់គោលដៅលើសពីជីវិតនេះ នៅតែមានក្ដីព្រួយបារម្ភខ្លាំងលើរឿងចំនួន៣គឺដែលលោកនៅដក់ក្នុងចិត្តជាប់ជានិច្ច។ បញ្ញាសុប្បនិមិត្ត, អ្នកសាសនាជ្រុលនិយម និង ការថយចុះរបស់មនុស្សនៅលើភពផែនដី សុទ្ធតែជារឿង ដែល Elon Musk ព្រួយបារម្ភខ្លាំង។
Elon Musk មនុស្សម្នាក់ ដែលចង់នាំមនុស្សរាប់លាននាក់ ទៅរស់នៅលើភពអង្គារ ដែលលោកចាប់ទុកថា នេះជាភពមួយ បន្ទាប់ពីភពផែនដី។ បច្ចុប្បន្នលោកតែងភ័យព្រួយ ជាមួយនឹងការកើនឡើង នៃបញ្ហាសុប្បនិមិត្តដែលខុសបច្ចេកទេច អាចនឹងបង្កហានិភ័យដល់មនុស្សជាតិនាពេលអនាគត។
បញ្ហាអ្នកកាន់សាសនា មានភាពជ្រុលនិយម ក៏អាចបង្កជាភាពវឹកវរ និងអស្ថេរភាពដល់មនុស្សកំពុងរស់ដែរ។ ចំណុចទាំងពីរខាងលើ នៅមិនទាន់ធ្ងន់ធ្ងរដល់បញ្ហានៃការថយចុះ របស់ចំនួនមនុស្សនៅភពផែនដីនៅឡើយទេ។ លោក Elon musk បានសំដែងក្ដីព្រួយបានរម្ភ ពេញឃើញអត្រាកំណើតរបស់ទារកថយចុះ។
យោងតាមរបាយណ៍ការរបស់ CDC ក្នុងឆ្នាំ២០២១ បានឱ្យដឹងថា ពីឆ្នាំ២០១៩ ដល់២០២០ អត្រាកំណើតនៅសហរដ្ឋអាមេរិកមានការថយចុះចំនួន ៤% ដែលនេះគឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុតក្នុងរយៈពេក ៥០ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយរបស់ Yahoo។
អត្ថបទដោយ៖ ផែន ផាន់ណា