ចិត្តច្របូកច្របល់! រឿងសំខាន់ចំនួន៣ ដែលមហាសេដ្ឋី Elon បាននិយាយលើ Twitter ហើយត្រូវបានលុបវិញ
ផែន ផាន់ណា
APRIL 12 2022
អាជីវកម្ម 4.0
223 views
2 mins read

មួយរយៈចុងក្រោយ ចាប់តាំងពី Elon Musk ទិញភាគហ៊ុន Twitter រហូតដល់ ៩.២% មក Elon បានផុសនូវរឿងរ៉ាវ និងការស្ទង់មតិមួយចំនួន ទាក់ទងនឹង Twitter ជាមួយអ្នកគាំទ្រខ្លួន លើបណ្ដាញសង្គមដ៏ធំមួយនេះ។ បន្ទាប់ពីការសួរសំណួរ ឬរឿងរ៉ាវមួយចំនួននៅលើ Twitter រួចមក គេសង្កេតឃើញថា សារទាំងនោះ ត្រូវបានលុបចេញវិញ បើទោះបីជាអ្នកចូលរួមបញ្ចេញមតិច្រើនក្ដី។

Elon Musk will not join Twitter board, says boss - BBC News

កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២ កន្លងទៅ Elon Musk ក៏បានលើកឡើងអំពីការ ចង់យកការិយាល័យធ្វើការរបស់ក្រុមហ៊ុន Twitter ធ្វើជាជម្រករបស់ជនក្រីក្រ ព្រោះបុគ្គលិករបស់ Twitter ចង់ធ្វើការពីផ្ទះ លែងចង់ចូលធ្វើការនៅ Office ផ្ទាល់ទៀតហើយ។ យ៉ាងណាមិញ ផុសមួយនេះ ត្រូវលុបចោលវិញ បន្ទាប់ពីផុសបានប៉ុន្មានម៉ោងប៉ុណ្ណោះ។

ថ្ងៃបន្ទាប់ Elon Musk ក៏បានបង្ហោះសារមួយទៀត ទាក់ទងនឹងការណែនាំឱ្យអ្នកដែលចង់បាន Twitter Blue គួរតែយកលុយ Dogecoin មកទិញ ប៉ុន្តែសារនេះត្រូវបានលុបចេញវិញដែរ ក្រោយផុសបាន១ថ្ងៃ។ នៅមានសារមួយទៀត ដែលត្រូវបានលុបចេញវិញដែរ ទាក់ទងនឹងការសួរសំណួរទៅអ្នកគាំទ្រលោកថា តើគួរដកអក្សរ W ចេញពីឈ្មោះ Twitter មកនៅត្រឹម Titter វិញដែលឬទេ?

Elon Musk wants Twitter's headquarters to be a homeless shelter, but Jeff  Bezos has advice for him | Marca

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ រាល់ការបញ្ជេញមតិ របស់លោក Elon Musk សុទ្ធតែឆ្លងកាត់ការពិនិត្យពីសំណាក់ផ្សារមូលបត្ររបស់សហរដ្ឋអាមេរិកសិន ទើបលោកមានសិទ្ធចែកចាយជាសាធារណៈបាន ព្រោះកន្លងមកលោកធ្លាប់បានរងបណ្ដឹង ទាក់ទងនឹងការបញ្ចេញមតិលើបណ្ដាញសង្គម Twitter នេះម្ដងរួចមកហើយ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia