ថ្មីហើយប្លែក! នៅសុខៗ Elon Musk ប្រែប្រួលចិត្តប្ដូរឈ្មោះខ្លួននៅលើ Twitter មើលមួយភ្លែតស្ទើរមិនចាប់អារម្មណ៍
ផែន ផាន់ណា
MARCH 16 2022
អាជីវកម្ម 4.0
35.1 K views
2 mins read

កំពូលមហាសេដ្ឋីពិភពលោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX និងជាង CEO ក្រុមហ៊ុនឡានអគ្គិសនី Tesla កំពុងគ្រងទ្រព្យសម្បត្តិចំនួន ២២០.៥ ពាន់លានដុល្លារក្នុងដៃ។ Elon Musk គឺជាសេដ្ឋីម្នាក់ដែលមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គម ជាពិសេសនៅលើ Twitter តែម្ដង។

Elon Musk takes shots at Biden, SEC anti-nuclear sentiment at Code

ថ្មីៗលោកបានធ្វើឱ្យអ្នកគាំទ្រនៅលើ Twitter ភ្ញាក់ផ្អើលជាខ្លាំង ខណៈលោកបានផ្លាស់ប្ដូរឈ្មោះគណនី Twitter ផ្ទាល់ខ្លួនដោយបន្ថែមពាក្យថា Na។ ការផ្លាស់ប្ដូរឈ្មោះពី Elon Musk ទៅជា Elona Musk មានមនុស្សជាច្រើន ហាក់មិនសូវបានចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែពេលពិនិត្យបន្តិច ទើបយើងដឹងថាឈ្មោះលោកនៅលើ Twitter ពិតជាបានផ្លាស់ប្ដូរមែន។

មូលហេតុដែល លោក Elon Musk ធ្វើការប្តូរឈ្មោះបែបនេះដោយសារ ៖  លោក Ramzan Kadyrov ជាប្រមុខនៃសាធារណរដ្ឋ Chechen ហើយជាសម្ព័ន្ធមិត្ត​របស់លោកពូទីន បាននិយាយទៅកាន់ Elon musk ​ថា  «អ្នកគួរតែ​លើកសាច់ដុំឲ្យធំជាងនឹងបន្តិចមក មើលទៅអ្នកទន់ជ្រាយណាស់( effeminate ) អ្នកគួរតែដូរឈ្មោះទៅជា Elona សមជាង Elon » ហើយលោក Kadyrov បានបន្តនិយាយទៀតថា « គាត់ណែនាំឲ្យ Elon musk អំពីក្លឹបហាត់ប្រាណ និង ក្លឹបប្រដាល់មួយចំនួននៅក្នុងរដ្ឋ chechen  »យោងតាមខ្លឹមសារដែលបកប្រែចេញពីភាសារុស្ស៊ីដែលបាន​ផុសចេញពី Telegram ។

2022 03 16 10 01 27

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia