ជាធម្មតា នៅរដូវក្តៅ ឬរដូវប្រាំង តែងកើតមានការសង្ស័យ និងការត្អូញត្អែរពីអ្នកប្រើប្រាស់មួយចំនួនតូចថា បរិមាណថាមពលអគ្គិសនី(kWh) ប្រើប្រាស់ប្រចាំខែអស់ច្រើនជាងធម្មតា ឬកើនឡើងខុសធម្មតា ឬនាឡិកាស្ទង់ (កុងទ័រ)ដើរលឿនខុសប្រក្រតី ព្រមជាមួយនឹងការលើកឡើងថា៖ ១.ចំនួនឧបករណ៍អគ្គិសនីនៅដដែល ពុំមានបន្ថែមឧបករណ៍អ្វីទ ២.ការប្រើប្រាស់ដដែល ការប្រើប្រាស់ដូចធម្មតា អត់មានប្រើច្រើនជាងមុនទេ។ យើងតាមដំណោះស្រាយរបស់អាជ្ញាធរអគ្គិសនីកម្ពុជាបានឲ្យដឹងថា លោកអ្នកអាចដោះស្រាយបានតាមរយៈផ្លូវច្បាប់ និងមួយទៀតគឺអ្វីដែលអ្នកគួរធ្វើជាប្រចាំ៖
ក្នុងករណីការពិនិត្យផ្ទៀងផ្ទាត់កុងទ័រ និងការផ្ទៀងផ្ទាត់ការកត់ត្រាការប្រើប្រាស់ប្រចាំខែសម្រាប់ចេញវិក្កយបត ឃើញត្រឹមត្រូវ មានន័យថា បរិមាណថាមពលអគ្គិសនី(kWh)ប្រចាំខែ ដែលកត់ត្រាដោយកុងទ័រនោះ ទោះតិចក្តី ច្រើនក្តី នៅដដែលក្តី កើនឡើងតិចក្តី កើនឡើងច្រើនក្តី គឺជាបរិមាណថាមពលអគ្គិសនី(kWh) ត្រឹមត្រូវ។
អ្នកប្រើប្រាស់គួរធ្វើ
- ១.ត្រួតពិនិត្យខ្សែពីប្រអប់កុងទ័រទៅផ្ទះ ប្រព័ន្ធបណ្តាញអគ្គិសនីក្នុងផ្ទះ និងបរិក្ខារអគ្គិសនីប្រើប្រាស់នៅក្នុងផ្ទះ
- ២.ដើម្បីឱ្យអស់ចិត្ត អ្នកប្រើប្រាស់អាចទិញកុងទ័រដោយខ្លួនឯងពីទីផ្សារដែលមានប្រភពច្បាស់លាស់ និង មានការទទួលស្គាល់ពីរោងចក្រផលិត មកដាក់ផ្ទឹមគ្នាជាមួយកុងទ័រដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ដើម្បីផ្ទៀងផ្ទាត់ក្នុងរយៈពេល៣ខែ។