បើនិយាយដល់ការកែរូបភាព ភាគច្រើនគេនឹងនឹកឃើញទៅដល់ App នៅលើទូរស័ព្ទដៃ ឬកម្មវិធី Photoshop នៅលើកុំព្យូទ័រជាដើម។ យ៉ាងណាមិញ ក៏មានវេបសាយ២ដែរ ដែលអនុញ្ញាតឲ្យយើងអាចចូលទៅកែរូប ឬកាត់តរូបភាព ដោយមិនចាំបាច់ពឹងពាក់លើ App ឬ Photoshop ផងដែរ។ វេបសាយ២នេះរួមមាន៖
Pixlr គឺជាវេបសាយដែលស្រដៀងគ្នាទៅនឹងកម្មវិធី Photoshop ដោយ Tools ទាំងអស់នៅលើវេបសាយនេះ គឺដូចទៅនឹង Photoshop បះដាក់។ សម្រាប់អ្នកដែលមានម៉ាស៊ីនកុំព្យូទ័រតូចៗ មិនអាចអូសកម្មវិធីរបស់ពពួក Adobe បាន អាចប្រើវេបសាយនេះ ដើម្បីកែរូបភាពបានគ្រប់ទម្រង់។ សាកល្បងប្រើឥឡូវនេះ 👉www.pixlr.com
ដូចទៅនឹងកម្មវិធី Photoshop នៅលើកុំព្យទ័រដែរ នេះគឺជាវេបសាយ photopea ដែលមានសមត្ថភាពអាចកែរូបភាពបានគ្រប់ទម្រង់ ពោលគឺយើងមិនចាំបាច់ដំឡើងកម្មវិធី កាត់តរូបភាពធំៗនៅលើកុំព្យូទ័រក៏បាន ប្រសិនបើកម្លាំងម៉ាស៊ីនតូច។ តោះសាកល្បងប្រើ👉www.photopea.com
អត្ថបទដោយ៖ ផែន ផាន់ណា