បើកឆាកឆ្នាំថ្មី! សហភាពអ៊ឺរ៉ុបពិន័យ Meta រាប់រយលានដុល្លារ រឿងផ្សាយពាណិជ្ជកម្ម និងគ្រប់គ្រងទិន្នន័យ
ផែន ផាន់ណា
JANUARY 5 2023
អាជីវកម្ម 4.0
233 views
1 min read

កាលពីថ្ងៃពុធម្សិលមិញនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ត្រូវបាន EU ឬសហភាពអ៊ឺរ៉ុបផាកពិន័យជាទឹកប្រាក់ជាង ៤០០លានដុល្លារ ដោយនិយ័តករនៃប្រទេសអៀរឡង់បានសន្និដ្ឋានថា ក្រុមហ៊ុន Meta បានផ្សាយពាណិជ្ជកម្មខុសគោលដៅ និងទាញយកទិន្នន័យ ប្រាស់ចាកពីច្បាប់ដែល EU បានកំណត់ទុកឱ្យ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNBC។

គណៈកម្មការការពារទិន្នន័យរបស់អៀរឡង់ បានឱ្យដឹងផងដែរថា ក្រុមហ៊ុន Meta នឹងត្រូវបង់ប្រាក់ សម្រាប់ការផាកពិន័យចំនួន២ករណី ដោយទី១គឺពិន័យជាទឹកប្រាក់ ២២២.៥លានដុល្លារ ចំពោះការរំលោភរបស់ Facebook លើច្បាប់ការពារទិន្នន័យរបស់សហភាពអ៊ឺរ៉ុប ឬ GDPR និងទីពីរ គឺពិន័យទឹកប្រាក់ចំនួន ១៩២លានដុល្លារ លើការល្មើសច្បាប់ដូចគ្នារបស់ Instagram។

Meta fined more than $400 million in Ireland over EU privacy breaches

ជាមួយគ្នានេះដែរ ក្រុមហ៊ុន Meta ខ្លួនក៏គ្រោងនឹងប្ដឹងតបវិញចំពោះសេចក្ដីសម្រេចនេះដែរ ព្រោះការសម្រេចបែបនេះ​ ហាក់មិនសមស្របទាល់តែសោះ។ អ្នកនាំពាក្យរបស់ Meta ក៏បានបញ្ជាក់ផងដែរថា មានការយល់ច្រឡំ ជាមួយនឹងការសន្និដ្ឋានមិនត្រឹមត្រូវរបស់និយ័តករ ចំពោះការផាកពិន័យខាងលើនេះ ដូច្នេះគឺទាមទារឱ្យមានការជជែកវែកញែកគ្នាសិន ដើម្បីកំណត់ច្បាប់សមស្របណាមួយ លើបញ្ហាដែលបានកើតឡើងនេះ។

Meta fined $414 million in EU for requiring personalized ads | Engadget

គូសបញ្ជាក់ថា ក្រុមហ៊ុន Facebook កំពុងតែជួបប្រទះជាមួយបញ្ហាច្រើន រាប់ចាប់តាំងពីឆ្នាំ២០២២ កន្លងមក ទាំងការប្ដឹងផ្ដល់គ្នា វិបត្តិហិរញ្ញវត្ថុក្នុងក្រុមហ៊ុន រហូតឈានដល់ការកាត់បន្ថយបុគ្គលិកចេញរាប់ម៉ឹននាក់។ ឥឡូវកើតឆាកឆ្នាំថ្មីទើបតែបាន៤ថ្ងៃ ហ្វេសប៊ុកត្រូវបានគេនិយ័តសហភាពអ៊ឺរ៉ុបពិន័យជាង ៤០០លានដុល្លារទៀត៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia