ចំណេញពេល មិនចាំយូរ! ក្រសួងចែកជូន ETC-OBU ឥតគិតថ្លៃ តែត្រូវការឯកសារ ៣ ដើម្បីធ្វើ
Pheakdey Prem
JUNE 14 2023
គន្លឹះល្អៗ
273 views
1 min read

នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការផ្តល់ជូនឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនឹងត្រូវបញ្ចប់ ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ បងប្អូន អាចអញ្ជើញទៅធ្វើការស្នើសុំ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង៨ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ។

ឯកសារតម្រូវ៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

២. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)

៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

កន្លងអាទិភាព ETC ដែលជួយសម្រួលក្នុងការចេញចូលដោយមិនរង់ចាំយូរ ជាស្វ័យប្រវត្តិតាមផ្លាកលេខយានយន្ត បងប្អូនអាចបញ្ចូលសមតុល្យទៅក្នុងផ្លាកលេខសម្គាល់យានយន្តជាមុន តាមកម្មវិធីធនាគារក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានគ្រឹះស្ថានដៃគូ ចំនួន៨ ដូចជា៖

១. ធនាគារ ជីបម៉ុង(Chip Mong Bank)

២. ធនាគារ អេស៊ីលីដា(ACLEDA Bank)

៣. ធនាគារវីង(Wing Bank)

៤. ធនាគារ វឌ្ឍនៈ(VATTANAC Bank)

៥. ធនាគារកាណាឌីយ៉ា(Canadia Bank)

៦. លីហួរវេរលុយ (LyHour PayPro)

៧. ធនាគារព្រីនស៍ (PRINCE Bank)

៨. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank)

បងប្អូន អាចចូលទៅកាន់គេហទំព័រ https://ew.mpwt.gov.kh ដើម្បីភ្ជាប់ទៅកាន់ធនាគារដៃគូ ហើយអាចបញ្ជូលប្រាក់តាមផ្លាកលេខសម្រាប់ទូទាត់កម្រៃប្រើប្រាស់ផ្លូវល្បឿនលឿនបាន៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia