កុំឲ្យចាំយូរនៅច្រកចេញចូលផ្លូវល្បឿនលឿន​គួរមាន ETC-OBU ដាក់ជាប់ឡាននេះជាឯកសារសម្រាប់ធ្វើ
Pheakdey Prem
MARCH 13 2023
យានយន្ត
495 views
1 min read

​​​​​ដើម្បី​​កាន់ងាយ​​ស្រួល​​​​​​​​ដល់​បងប្អូន​​​​​ក្នុង​ការ​ចេញ​ចូល​​​​​​​​​​ផ្លូវ​ល្បឿន​លឿន កុំ​ឲ្យ​​​រង់​ចាំ​យូរ​​ ​បងប្អូន​​​​គួរ​តែ​មាន​​ឧបករណ៍​​ ETC-OBU នៅ​​ជាប់​កញ្ចក់​ឡាន​​​​​​​​​​​​​​​​​ ជាក់​ស្តែង​​​​​​​​​​​​​​​​ថ្មី​ៗ​​នេះ​​ ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន​​​​​​ ភ្នំពេញ​-ព្រះសីហនុ ​​​បាន​ប្រកាស​​​​​​​​ចែក​​ជូន​​ និង​បំពាក់​ឧបករណ៍​​​ ETC-OBU ដោយ​​​​​​ឥត​គិត​ថ្លៃ​​​​ចំនួន​​ ៣ខែ​​។​

335019423 762167715504385 5160973681880914167 N

​​​​បើ​យោង​​​​តាម​​ប្រភព​ពី​​ ក្រសួង​សាធារ​ណការ​និង​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា​ ​ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ​​​​​សម្រាប់​បង​ប្អូន​​ដែល​មាន​បំណង​បើកប​រ​លើ​ចេញចូលផ្លូវល្បឿនលឿន បានវិលត្រឡប់មកវិញសារជាថ្មីម្តងទៀតហើយ។ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ

335032499 580698727425863 5212469974068801204 N

ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញ​ទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។

ឯកសារតម្រូវ(ច្បាប់ដើម)៖

១. អត្តសញ្ញាណប័ណ្ណ

២. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)

៣. បណ្ណសម្គាល់យានជំនិះ(កាតគ្រី)។

335251947 580204774139175 4307701899042082822 N

គួររម្លឹកដែរថា ETC(Electronic Toll Collection) គឺជាច្រកអាទិភាព សម្រាប់រថយន្តដែលមានបំពាក់ឧបករណ៍ OBU(On-Board Unit) នៅនឹងកញ្ចក់ផ្នែកខាងមុខ បើកបរចេញចូល ជាមួយនឹងការទូទាត់ដោយស្វ័យប្រវត្តិ មិនចាំបាច់ចំណាយពេលរង់ចាំ

Img Etc New

ដូច្នេះ​បងប្អូនអាចអញ្ជើញធ្វើការចុះឈ្មោះប្រើប្រាស់បំពាក់ឧបករណ៍ ETC-OBU ជាប់កញ្ចក់ផ្នែកខាងមុខនៃរថយន្ត ដើម្បីចូលប្រើប្រាស់គន្លង ETC នៅទីតាំងដូចខាងក្រោម៖

- គ្រប់បញ្ជរបង់ប្រាក់ទាំង ៨ទីតាំង នៃផ្លូវល្បឿនលឿន

- មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia