ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យដំណើការផ្លេតហ្វមមួយ ដែលប្រមូលផ្ដុំទៅដោយមេរៀនសិក្សាជាច្រើន សម្រាប់សិស្សានុសិស្ស ចូលរៀន និងស្រាវជ្រាវគ្រប់មេរៀនតាំងពីថ្នាក់តូច ដល់ថ្នាក់ធំឥតគិតថ្លៃ។ ផ្លេតហ្វមនេះមានឈ្មោះថា Duraseksa ដែលក្នុងនោះយើងអាចស្វែងរកបានជាវេបសាយ និង App នៅលើទូរស័ព្ទដៃ។
ផ្លេតហ្វមមួយនេះវាអាចជួយទៅដល់ការរៀនមុនពេលចូលរៀនក្នុងថ្នាក់ ជួយដល់ការរៀនសម្រាប់សិស្សរៀនយឺត និងការរៀនបន្ថែមក្រោយពេលរៀននៅសាលា។ នៅក្នុងនោះដែរ សិស្សអាចស្វែងរកវីដេអូសង្ខេបមេរៀន សន្លឹកកិច្ចការសម្រាប់លើកកម្ពស់ការចងចាំ និងសន្លឹកកិច្ចការសម្រាប់ការស្វែងយល់នៃមេរៀន។
បន្ថែមពីលើនេះដែរវាក៏អាចជួយឱ្យសិស្សដែលពុំសូវយល់ពីមេរៀន ឬរៀនយឺត អាចទស្សនាវីដេអូដែលបង្រៀនទូទៅ ឬជាវីដេអូពិស្ដារ ពន្យល់លម្អិត និងមានរយ:ពេលពេញមួយម៉ោង។ ដោយឡែកក្នុងនោះក៏មានវីដេអូសំណួរចម្លើយ និងកិច្ចការផ្ទះសម្រាប់សិស្សទាំងអស់ អនុវត្តផងដែរ៕
អត្ថបទដោយ៖ ផែន ផាន់ណា
