កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ដំណឹងពិសេសអំពីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី១៥ ឆ្នាំ២០២២ ក្រោមប្រធានបទ “TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់” ដោយបង្ហាញពីយន្តហោះដ្រូនចំនួន ១៥០ គ្រឿងដ៏អស្ចារ្យ នឹងត្រូវដាក់បង្ហាញជាលក្ខណៈ Drone Show (បង្ហោះឱ្យចេញជារូបភាពផ្សេងៗ)។
កម្មវិធីទាំងមូលនឹងប្រព្រឹត្តិទៅនីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ឆាប់ខាងមុខនេះ នៅក្នុងអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់។ ក្នុងពិធីនេះដែរ អ្នកចូលរួមនឹងបានជួបជាមួយសហគ្រាស ក្រុមហ៊ុនធំៗនៅកម្ពុជា និងតាំងពិព័រណ៍ស្នាដៃសិស្ស និស្សិត TVET សមិទ្ធផលរបស់ក្រសួង ស្ថាប័ននានា ដោយទទួលបានចំណេះដឹងថ្មីៗពីបច្ចេកវិទ្យាបច្ចុប្បន្ន៕
អត្ថបទដោយ៖ ផែន ផាន់ណា