Huawei បានបញ្ចេញរបាយការណ៍ថ្មីមួយ ក្រោមចំណងជើងថា “Digitalization and Its impact on Workplaces” ដោយបង្ហាញថាក្រុមហ៊ុនចិន បានប្រែខ្លួនចាប់យកឌីជីថល ឬ ឌីជីថលនីយកម្មលឿនជាងប្រទេសដទៃទៀត ដោយរបាយការណ៍នោះធ្វើការស្ទង់មតិទៅលើបុគ្គលិកប្រមាណ ១៣ ០០០ នាក់មកពី ៧ ប្រទេសដូចជា ចិន បារាំង អាឡឺម៉ង់ ក្រិច អ៊ីតាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។
នៅក្នុងរបាយការណ៍នោះគេសិក្សារដោយផ្ដោតលើ បទពិសោធន៍ជាក់ស្ដែងរបស់បុគ្គលិកទៅលើបច្ចេកវិទ្យា ជាជាងយកតែទិន្នន័យទាក់ទងនឹងបច្ចេកវិទ្យា ហើយគេអាចទាញន័យសេចក្ដីបាន ៣ចំណុចធំៗ
- ក្រុមហ៊ុនចិននាំមុខ៖ ក្រុមហ៊ុនចិនហាក់មានប្រៀបលើគេក្នុងការចាប់យកឧបករណ៍ឌីជីថលមកប្រើប្រាស់ នេះក៏មានកត្តាល្អចូលរួមចំណែកតួរយ៉ាងដូចជា ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណេតកាន់តែប្រសើរ និង មានប្រជាជនដែលនិយមប្រើប្រាស់បច្ចេកវិទ្យា។
- ការចែករំលែកចំណេះដឹងដឹងកាន់តែប្រសើរជាងមុន៖ សហគ្រាសដែលចាប់យក ការធ្វើឌីជីថលនីយកម្មកម្រិតខ្ពស់អាចជម្រុញ ការចែករំលែកចំណេះដឹងក្នុងរង្វង់អ្នកធ្វើការ ឬបុគ្គលិកច្រើនជាង ២០% ព្រោះតែការប្រើប្រាស់ ឧបករណ៍ឌីជីថលកម្រិតខ្ពស់ ដូចជា មុខងារ Search ឆ្លាតវៃ និង កម្មវិធីឬ App សម្រាប់ធ្វើការដែលមានមុខងារស្រដៀងទៅនឹងបណ្ដាញសង្គម។
- ជំនាញឌីជីថល និង Interfaces ថ្មីសំខាន់៖ បើទោះជាមាន បច្ចេកវិទ្យាទំនើបសម្រាប់ការងារច្រើនយ៉ាងណាក៏ដោយ ការប្រើប្រាស់នៃបច្ចេកវិទ្យាអស់ទាំងនោះនៅកន្លែងការងារ ហាក់នៅយឺតជាង ការប្រើប្រាស់របៀបជាឯកជននៃក្រុមបុគ្គលិកជាង មានន័យថា បុគ្គលិកមានភាពរួចរាល់ក្នុងការឈោងចាប់ ឧបករណ៍ឌីជីថលថ្មីៗជាជាងស្ថាប័នរបស់ពួកគេ។ ការរៀបចំផ្ទាំងប្រើប្រាស់ ដំណើរពីក្រោយដោយពពួកបច្ចេកវិទ្យា AI ដែលយល់និងអាចបង្កើតជាពាក្យដោះស្រាយបញ្ហាបាន នឹងជួយរុញសមត្ថភាពក្នុងការចាប់យកនិងចែករំលែកផ្លាស់ប្ដូរចំណេះដឹង សម្រាប់សហគ្រាសទាំងនោះក្នុងការចាប់យកឌីជីថលមកប្រើ។
ក្រៅពីនេះរបាយការណ៍ខាងលើ នៅរកឃើញទៀតថា ទម្លាប់ការងារបែបប្រពៃណីនៅក្រុមហ៊ុនអឺរ៉ុប ជាឧបសគ្គក្នុងការចាប់យកឌីជីថល។ គេរកឃើញថាការប្រើប្រាស់កុំព្យូទ័រច្រើនជាងពាក់កណ្ដាលនៅកន្លែងការងារ នៅតែប្រើប្រាស់ក្ដារចុចកុំព្យូទ័រ ច្រើនជាងការប្រើប្រាស់ប្រភេទអេក្រង់ប៉ះផ្ទាល់ AR ឬ AI។
មានទល្ហីករណ៍មួយចំនួនបង្ហាញថា ភាពរួចរាល់នៃការចាប់យកបច្ចេកវិទ្យាឌីជីថលនៃបុគ្គលិកម្នាក់ៗ លឿនជាងក្រុមហ៊ុនរបស់គេ សម្ដៅទៅរកការផ្លាស់ប្ដូររបៀបនៃការផ្លាស់ប្ដូររចនាសម្ព័ន្ធក្នុងការគ្រប់គ្រង។
បន្ថែមពីនេះដែរ របាយការណ៍ បានគូសបញ្ជាក់ទៅលើភាពសំខាន់នៃការរៀបចំគោលការណ៍ សកម្មភាព និង កាវិនិយោគ ក្នុងការជម្រុញឱ្យមានការធ្វើឌីជីថលនីយកម្មក្នុងអាជីវកម្ម និង ធានាឱ្យបាននូវការចូលទៅដល់ឌីជីថលស្មើរភាពគ្នាក្នុងការទាញប្រយោជន៍មកប្រើប្រាស់។
ទាញយករបាយការណ៍៖ Digitalization and its impact on workplaces