ក្ដៅៗ!! ក្រសួងប្រៃសណីយ៍ចាប់ផ្ដើមចុះហត្ថលេខា បង្កើត “មជ្ឈមណ្ឌបរិវត្តកម្មឌីថល “នៅខ្មែរជាមួយអង្គការ GIZ
ផែន ផាន់ណា
AUGUST 28 2023
នវានុវត្តន៍
323 views
1 min read

មុននេះបន្តិច បើយោងតាមការចេញផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា កម្ពុជាបានចុះកិច្ចព្រមព្រៀងអនុវត្តលើគម្រោងកិច្ចសហប្រតិបត្តិការបង្កើត “មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា” រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការ GIZ ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានអង្គការ GIZ ប្រចាំកម្ពុជា វិស័យឯកជន ធុរកិច្ចថ្មី និងភាគីពាក់ព័ន្ធ។​

370614496 682509570595819 1285211307869322227 N

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីជា វ៉ាន់ដេត  មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។

370479954 682509523929157 5274443868351609514 N

កិច្ចព្រមព្រៀងនៅថ្ងៃនេះ ជាផ្នែកសំខាន់​មួយនៃការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ​ ជាពិសេស​កិច្ចការអាទិភាពក្នុងការកសាងរដ្ឋាភិបាលឌីជីថលនិងពលរដ្ឋឌីជីថល,​ ការបង្កើតធុរកិច្ចថ្មីឌីជីថល​ (Digital Startup), ការកសាងនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័នឌីជីថល, និងការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល។

370639307 682509770595799 2187488571148929431 N

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់អង្គការ GIZ ក្នុងការចូលរួមអនុវត្តគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia