តោះរៀនអាយធី! ក្រសួងប្រៃសណីយ៍ ប្រកាសផ្ដល់អាហារូបករណ៍ចំនួន៣០០កន្លែង នៅសាលាល្បីៗទាំង៦នេះ
ផែន ផាន់ណា
•
DECEMBER 5 2023
•
ស្ទីម - STEAM
•
5 K views
•
3 mins read
•

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ ក្រោមការយកចិត្តទុកដាក់ជាប្រចាំលើអនាគតយុវជន យុវនារី ក្នុងយុគសម័យឌីជីថល សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ២០២១ មក។ កម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅ យ៉ាងជោគជ័យ ដោយបានទទួលសិស្សចំនួន ៥៧០នាក់ ជ្រើសរើសចេញពីសិស្សពូកែទូទាំងប្រទេស។

ដើម្បីកសាង ធនធានមនុស្សឆ្នើមលើជំនាញបច្ចេកវិទ្យាឌីជីថល សម្រាប់ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ន ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានសម្រេចផ្ដល់ អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរហូតដល់ ៣០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា រដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។

406595330 733588892154553 2146694188908917035 N

១. អត្ថប្រយោជន៍នអាហារូបករណ៍

និស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងទទួលបានអត្ថប្រយោជន៍ រួមមាន៖

  • - កុំព្យូទ័រយួរដៃ ១គ្រឿង
  • - ការរ៉ាប់រងថ្លៃសិក្សា១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី៣,១០០ រហូតដល់២៤,៧០០ ដុល្លារអាមេរិក
  • - ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាជាដើម។

២. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដែលមានជំនាញ និងចំនួនកំណត់ដូចខាងក្រោម៖

* បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ១៥០កន្លែង

  • - ទូរគមនាគមន៍ និងបណ្តាញ (Telecommunications and Networking)
  • - វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
  • - ធុរកិច្ចឌីជីថល (Digital Business)

* សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ២៥កន្លែង

  • - វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិក (Telecommunication and Electronics Engineering)
  • - វិស្វកម្ម និងវិទ្យាសាស្ត្រទិនន្ន័យ (Data Science and Engineering)

* សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ២៥កន្លែង

  • - សេដ្ឋកិច្ចឌីជីថល (Digital Economy)
  • - ព័ត៌មានវិទ្យាធុរកិច្ច (Business Information Technology)

* វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ២៥កន្លែង

  • - វិស្វកម្មសុសវរ (Software Engineering)
  • - វិស្វកម្មបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ (AI Engineering and Cybersecurity)

* សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន ៥០កន្លែង

  • - បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology)
  • - វិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)
  • - សន្តិសុខសាយប័រ (Cybersecurity)
  • - ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)

* សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ចំនួន ២៥កន្លែង

  • - វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
  • - គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា (Management of Information System)

៣. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជន បេក្ខនារី ទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ ដោយមានលក្ខខណ្ឌដូចខាងក្រោម៖

ជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣ដែលមាននិទ្ទេសរួម A B ឬ C

  • - ឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស និងវិញ្ញាសាសម្ភាសន៍ ផ្ទាល់មាត់
  • - សិស្សដែលមានជីវភាពក្រីក្រ មកពីតំបន់ដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបាន លើកទឹកចិត្ត។

៤. កាលបរិច្ឆេទ និងកន្លែងទទួលពាក្យ

ការចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ៖ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧/ ០៧៧ ៣៣៥ ៨៧៧។

406598376 733588902154552 8264365075788718086 N

406528877 733588942154548 2234343886506577596 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia