ដូចដែលអ្នកបានដឹងហើយថា DJI គឺក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលលក់ប្រភេទកាមេរ៉ាប្លែកៗជាពិសេសគឺ Drone តែម្តង ហើយឥឡូវនេះ DJI ក៏បានបញ្ចេញ Drone ប្រភេទ FPV មួយទៀតដែលមានរូបរាងតូចប្លែកពីគេឈ្មោះថា Avata ដោយមកម្តងនេះគឺមានការអាប់ឌែតមុខងារថ្មីជាច្រើនរួមជាមួយសមត្ថភាពខ្លាំងផងដែរ។
ដោយយោងទៅតាមការចុះផ្សាយរបស់ DJI ផ្ទាល់បានឱ្យដឹងថា Drone Avata នេះគឺភ្ជាប់មកជាមួយនឹង DJI Goggles 2(Headset) និង DJI Motion Controller ផងដែរពោលគឺដើម្បីផ្តល់បទពិសោធន៍នៃការប្រើប្រាស់ឱ្យពេញមួយតួខ្លួនតែម្តង។
សម្រាប់ Drone Avata មួយនេះគឺគេបានបំពាក់ទៅដោយសន្ទះការពារជុំវិញដងខ្លួនតែម្តងគឺដើម្បីធានាសុវត្ថិភាពពេលហោះនៅកន្លែងតូចចង្អៀត។ Avata មានទម្ងន់ 410g បំពាក់ទៅដោយថ្មទំហំ2,420mAh និងអាចកាន់ថ្មបានរហូតដល់ 18នាទីឯណោះ។
លើសពីនេះទៅទៀតវាអាចថតវីដេអូបានដល់កម្រិត 4k 60fps ដោយឡែកសម្រាប់កម្រិត 2.7K វិញគឺអាចរត់បានចាប់ពី 50/60/100 រហូតដល់ 120fps ឯណោះ ដែលកម្រិតប៉ុណ្ណឹងគឺអាចឱ្យអ្នកប្រើប្រាស់ផលិតបានវីដេអូបាន Smooth ជាមួយនឹងគុណភាពខ្ពស់ផងដែរ។
មិនតែប៉ុណ្ណោះ Avata គឺអាចហោះបានច្រើនបែបច្រើនសណ្ឋានណាស់ អាចបង្វិលខ្លួនត្រឡប់ក្រោយនិងមាន Mode សម្រាប់ប្រើប្រាស់ជាច្រើនទៀតដែល Avata របស់ DJI អាចធ្វើបានមិនឱ្យអ្នកប្រើខកបំណងទេ។
សម្រា់អ្នកទាំងអស់គ្នាវិញគិតយ៉ាងណាដែចំពោះ DJI Avata ប្រភេទ FPV នេះ គិតថានឹងទិញយកមកប្រើសាកទេ?
អត្ថបទដោយ៖ រិន មករា