សេវាកម្មល្អ ភ្ញៀវចូលចិត្ត! ក្រុមហ៊ុន Cyber Grow Solution ធ្វើកម្មវិធីពិសេសប្រមូលផ្ដុំអ្នកជំនាញអាយធីពី ធនាគារនិងគ្រឹះស្ថានធំៗនៅខ្មែរ
ផែន ផាន់ណា
AUGUST 24 2023
PR
2 mins read

ក្រុមហ៊ុន Cyber Grow Solution Co.,ltd ដែលជំនាញទៅលើការផ្គត់ផ្គង់ផលិតផល​ និងសេវាកម្ម​ដែលទាក់ទងនឹងបច្ចេកវិទ្យា​ (IT) ជូនដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម​ ម្ចាស់ក្រុមហ៊ុន​ និងស្ថាប័នធំៗ​ ទាំងឯកជននិងរដ្ឋ​ នៅកម្ពុជា បានរៀបចំកម្មវិធីពិសេស ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ក្រោមប្រធានបទ “Maximizing your organization security with XDR and NDR A Comprehensive Approach” ដែលកម្មវិធីនេះដែរ គឺធ្វើឡើងនៅក្នុងអគារ The Penthouse office Building ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការម​ន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

Photo 2023 08 23 14 42 17

ជាមួយគ្នានេះដែរ នៅក្នុងកម្មវិធីចែករំលែកចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងវិស័យអាយធីពីក្រុមហ៊ុន Cyber Grow Solution ក៏ឃើញមានវត្តមានរបស់លោក ប៊ុន ចាន់ឈីម ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះផ្ទាល់, លោកយ៉ាន់ ពិសិដ្ឋ ប្រធានផ្នែកលក់នៃ  Cyber Grow Solution និងលោក Vu Tran (Rainy) ដែលជាអ្នកជំនាញផ្នែក CISSP និង Security Advisor ឡើងមកចែករំលែកចំណេះដឹងបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។

Photo 2023 08 24 11 24 31

Photo 2023 08 24 11 24 31 (2)

Photo 2023 08 24 11 24 31 (3)

Photo 2023 08 24 11 18 16 (2)

Photo 2023 08 24 09 56 20

អមនឹងកម្មវិធីនេះដែរ ក្នុងនោះក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាក់ ដែលសុទ្ធសឹងតែជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា ឬ IT និងអ្នកជំនាញផ្នែកធនាគារ ឬគ្រឹះស្ថានផ្សេងៗច្រើនទៀត ដូចជាអ្នកជំនាញមកពីធនាគារ ACLEDA Bank, Daun Penh Specialize Bank, Woori Bank, Hatha Bank, Sathapana BANK, ABA Bank, Amret Microfinance, Funan Microfinance ។ បន្ថែមពីលើនេះ ក្រុមហ៊ុន Cyber Grow Solution ក៏បានរៀបចំនូវអាហារសម្រន់យ៉ាងប្រណិត ជូនដល់ភ្ញៀវកិត្តិយស ព្រមទាំងមានកម្មវិធីចាប់រង្វាន់ (Lucky Draw) ជាច្រើនរង្វាន់ទៀតផងដែរ៕

Photo 2023 08 24 11 29 18

Photo 2023 08 24 11 29 19

Photo 2023 08 24 11 29 19 (2)

Photo 2023 08 23 12 58 30

Photo 2023 08 24 11 32 00

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia