ស្រួលជាងមុន! អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្នើឱ្យអ្នកត្រូវឆ្លងកាត់គយ ឈប់សរសេរក្រដាស ងាយប្រើបំពេញតាមអនឡាញ
ផែន ផាន់ណា
•
JULY 17 2023
•
នវានុវត្តន៍
•
5 views
•
1 min read
•

ដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតនូវការអនុវត្តនីតិវិធីឆ្លងកាត់គយតាមមធ្យោបាយ អេឡិចត្រូនិកៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថ្មីៗនេះបានចេញសេចក្ដីជូនដំណឹងស្ដីពីការដាក់ឱ្យអនុវត្តិមុខងារឆ្លងកាត់គយប្រភេទថ្មី តាមប្រព័​ន្ធអេឡិចត្រូនិក ដូចត្រូវអនុវត្តិដូចខាងក្រោមនេះ៖

១- ដាក់ឱ្យអនុវត្តមុខងារឆ្លងកាត់គយជំនាន់ថ្មីក្នុងប្រព័ន្ធអេឡិចត្រូនិកគយ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។

២- បញ្ឈប់ការស្នើសុំការអនុញ្ញាតឆ្លងកាត់គយជាមុនតាមទម្រង់ក្រដាស ដោយជំនួសមកវិញនូវការស្នើសុំ

ឆ្លងកាត់គយជាមុនតាមប្រព័ន្ធអនឡាញ។

៣- របៀបប្រើប្រាស់មុខងារនេះ មាននៅក្នុង“សៀវភៅមគ្គទេសក៍ប្រើប្រាស់មុខងារឆ្លងកាត់គយ” ដែល

អាចទាញយកបានពីគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ អាស្រ័យហេតុនេះ សូមមន្ត្រីគយ សាធារណជន ធុរជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាព។

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia