ច្បាស់ៗហើយ! ក្រសួងបញ្ជាក់រឿងអ្នក Copy កាតគ្រីឡានទុកប្រើ ព្រោះឃើញលើផ្លាកលេខមាន QRCode ហើយ
ផែន ផាន់ណា
JULY 29 2022
យានយន្ត
641 views
1 min read

កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកម្មវិធីមួយឈ្មោះថា MPWT LIVE SHOW ដោយមានវាគ្មិន ចូលរួមគឺលោកជំទាវរដ្ឋលេខាធិការ កុយ សុដានី ប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជី។ នៅក្នុងកម្មវិធីសំណួរចម្លើយនេះ មានប្រជាពលរដ្ឋម្នាក់បានសួរថា តើយើងអាចថតចម្លងកាតគ្រីប្រើបានឬអត់ ពីព្រោះវាមានQR Code សម្រាប់មើលហើយ?

May be an image of 1 person

សម្រាប់ចម្លើយ៖ យោងច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឱ្យមានឯកសារច្បាប់ដើមប្រើប្រាស់តាមខ្លួនដូចជា៖ បណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។

អាស្រ័យហេតុខាងលើ គឺក្រសួងមិនអនុញ្ញាតឱ្យមានការថតចម្លងកាតគ្រីទុកប្រើប្រាស់ឡើយ បើទោះបីជានៅលើផ្លាកលេខឡានមាន QRCode សម្រាប់ស្កេនមើលព័ត៌មានឡានក៏ដោយ។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia