កូវីដងើបឡើងវិញ! ចិនចាប់ផ្ដើមបិទកន្លែងលក់គ្រឿងអេឡិចត្រូនិច ដ៏ធំរបស់ខ្លួន ដើម្បីទប់ស្កាត់កូវីដ១៩សាជាថ្មី
ផែន ផាន់ណា
AUGUST 30 2022
អេឡិចត្រូនិក
134 views
1 min read

អាជ្ញាធររបស់ទីក្រុង Shenzhen ភាគខាងត្បូងរបស់ប្រទេសចិន បានបិទមជ្ឈមណ្ឌលលក់អេឡិចត្រូនិកដ៏ធំបំផុតមួយនៅលើលោក  របស់ខ្លួន ព្រមទាំងផ្អាកសេវាកម្មនៅស្ថានីយ៍រថភ្លើងក្រោមដីចំនួន២៤កន្លែង កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ក្នុងគោលបំណងទប់ស្កាត់ការផ្ទុះឡើងនៃកូវី១៩។

យោងតាមការចេញផ្សាយរបស់ការសែត CNBC បានឱ្យដឹងថា មានអគារសំខាន់ៗចំនួន៣ ដែលមានតូបលក់គ្រឿងអេឡិចត្រូនិករាប់ពាន់តូប ដែលភាគច្រើនលក់មីក្រូឈីប គ្រឿងបន្លាស់ទូរស័ព្ទ និងគ្រឿងបន្លាស់ផ្សេងទៀត ខណៈការបិទនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី២ ខែកញ្ញាខាងមុខនេះ។

Best 10 Huaqiangbei Electronics Markets To Wholesale In 2022

ជាមួយគ្នានេះនៅក្នុងទីក្រុង Futian ដែលជាទីស្នាក់ថាសំខាន់មួយរបស់រដ្ឋាភិបាលចិន ក៏បានប្រកាសបិទរោងកុន ហាងខារ៉ាអូខេ និងសួនកម្សាន្ត ខណៈព្រឹត្តិការណ៍ធំៗដែលគ្រោងរៀបចំក៏នឹងត្រូវបិទទៅវិញដូចដូចគ្នា រហូតដល់ថ្ងៃទី២កញ្ញា ទើបពិចារណាថាគួរបើកឬអត់។ យ៉ាងណាមិញ ការបិទភ្លាមៗបែបនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់កន្លែងលក់គ្រឿងអេឡិចត្រូនិកដ៏ធំក្នុងប្រទេសចិន Huaqiangbei  ព្រមទាំងរំខានដល់ការវិនិយោគរបស់សហគ្រិនបរទេស ដែលកំពុងរកស៊ីក្នុងតំបន់នេះដែរ។

Huaqiangbei, the all-things electronics heaven in Shenzhen - Khmer Times

គូសបញ្ជាក់ថាម្សិលមិញនេះ តំបន់ Huaqiangbei ឬមឈ្ឈមណ្ឌលបច្ចេកវិទ្យាដែលមានមនុស្សរស់នៅប្រមាណ ១៨លាននាក់នេះ ត្រូវបានរកឃើញករណីកូវីដ១៩ ចំនួន៩ និងករណី asymptomatic ពីរករណី ក្រោយធ្វើតេស្តកន្លងមក។ ការធ្វើតេស្តរកកូវីដ១៩ បានក្លាយជាលក្ខណៈពិសេសមួយ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់ Huaqiangbei ខណៈកន្លែងសាធារណៈ និងការិយាល័យភាគច្រើន សុទ្ធតែត្រូវការភស្ដុតាងនៃការតេស្តកូវីដ១៩ រយៈពេល ៤៨ម៉ោង ២៤ម៉ោងសិន ទើបអនុញ្ញាតឱ្យចូលបាន។

Huaqiangbei Electronic Market Shopping and Splendid China Theme Park -  Shenzhen | Hurb

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia