មានប្រជាជនក្នុងប្រទេសជាច្រើន ដែលកំពុងផលិតវីដេអូ រកប្រាក់ចំណូលចេញពីកម្មវិធីយូធូប ខណៈក្នុងនោះក៏មានកម្ពុជាយើងដែរ។ យូធូបបានផ្ដល់កម្រៃមួយចំណែក ពីចំណូលផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យទៅអ្នកផលិតវីដេអូ ហើយមាន YouTuber ខ្លះ អាចទាញចំណូលនេះ បានរាប់ពាន់ រាប់ម៉ឺនដុល្លារក៏មាន។ តួយ៉ាងសូម្បីតែឆានែលរបស់កំពូល YouTuber ម្នាក់ ឈ្មោះថា MrBeast ដែលមានចំនួន Subscriber រហូតដល់ 104លាននាក់ ក៏អាចទាញលុយចូលកុងធនាគាររបស់គាត់ ១ថ្ងៃជាង ៥៥,០០០ដុល្លារដែរ (២០លានដុល្លារក្នុងមួយឆ្នាំ)។
ឥឡូវយើងសូមបង្វែរប្រិយមិត្តអ្នកអាន មកដឹងពីប្រទេសចំនួន២ ដែលអាចទាញយកចំណូលចេញពីកម្មវិធីយូធូបក្នុងឆ្នាំ២០២២នេះ បានរាប់លានដុល្លារជារៀងរាល់ខែ។ ទី១.សហរដ្ឋអាមេរិក៖ នៅក្នុងខែមិថុនា ដើមឆ្នាំ២០២២ នេះ អាមេរិកបានទាញចំណូលពីយូធូបបានជិត៤០លានដុល្លារ នេះបើយោងតាមទិន្នន័យពី statista។
ទី២. ក្នុងខែមិថុនាឆ្នាំ២០២២នេះដដែល ប្រទេសដែលទាញចំណូលពីយូធូបបន្ទាប់ពីសហរដ្ឋអាមេរិកនោះគឺ ប្រទេសជប៉ុន។ ប្រទេសនេះបានទាញលុយពីកម្មវិធីយូធូបជិត ១៨លានដុល្លារ (ក្នុងខែមិថុនា) តាមរយៈពលរដ្ឋដែលរស់ក្នុងទឹកដីប្រទេសជប៉ុន បានផលិតវីដេអូដាក់ចូលទៅក្នុងកម្មវិធីនេះ។
សូមជម្រាបថា ខាងលើនេះគឺជាប្រាក់ចំណូលប្រចាំខែ ដែលប្រទេសទាំង២ រកបានពីយូធូប។ អាស្រ័យហេតុនេះ សូមបងប្អូនដែល YouTuber ដែលកំពុងមានបំណង ឬកំពុងរកចំណូលពីយូធូបនៅក្នុងកម្ពុជាក្ដី ឬតាមបណ្ដាប្រទេសផ្សេងៗក្ដី មេត្តាព្យាយាមពង្រឹកសមត្ថភាពផលិតវីដេអូថ្មីៗ ទាញចំណូលពីយូធូបឱ្យបានកាន់តែច្រើនឡើងទ្វេដង៕
អត្ថបទដោយ៖ ផែន ផាន់ណា