កុំឲ្យពិបាកអង្គុយចម្លង! នេះជាក្បាច់បំប្លែងអក្សរចេញពីរូបភាព ទៅជាអក្សរអាច Copy បានលើតេឡេក្រាម
ផែន ផាន់ណា
MARCH 1 2023
គន្លឹះល្អៗ
5.4 K views
1 min read

ជាទូទៅគេនិយមប្រើប្រាស់កម្មវិធីជំនួយផ្សេងៗ ដើម្បីថតចម្លងអក្សរនៅលើរូបភាព ឲ្យចេញជាអក្សរដែលអាច Copy បាន តាមរយ:កម្មវិធី Google Lens ជាដើម។ កាន់តែងាយស្រួលជាង Google Lens គឺយើងអាចប្រើប្រាស់កម្មវិធីតេឡេក្រាម ដែលកំពុងប្រើប្រចាំថ្ងៃ ឲ្យជួយបំប្លែងអក្សរពីរូបភាព មកជាអក្សរអាច Copy ឬកែសម្រួលបានតាមចិត្ត។ របៀបបំប្លែង៖

១. ចុចនៅលើប្រអប់ Search ក្នុងកម្មវិធីតេឡេក្រាម រួចវាយពាក្យថា Image To Text [OCR] រួចចុចលើវា

Photo 2023 03 01 11 43 15

២. ចុចត្រង់រូបម្ជុលខ្ទាស់ ដើម្បីជ្រើសរើសរូបភាពមានអក្សរ ដែលយើងចង់បំប្លែង

W

៣. ក្រោយពី Upload ចូលរួម គ្រាន់តែរង់ចាំប្រហែល១០វិនាទី នោះវានឹងបង្ហាញអក្សរ ដែលលោកអ្នកចង់បំប្លែង មិនបាត់សូម្បីតែមួយពាក្យ។

Ds

បញ្ជាក់ថា លោកអ្នកអាចប្រើតែ File រូបភាពប៉ុណ្ណោះ ទើបវាអាចបំប្លែងអក្សរខ្មែរ មិនបាត់ដៃបាត់ជើង តែបើបងប្អូនព្យាយាមយក File PDF បងបំប្លែង គឺលទ្ធផលចេញមក អក្សរនេះនោះនឹងបាត់ដៃបាត់ជើងជាមិនខាន។

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia