ការពិតបង្ហាញហើយ! ឧបករណ៍​បញ្ជានាវាមុជទឹកបានបាត់នោះ គ្រាន់ជាដៃហ្គេមធម្មតាមួយប៉ុណ្ណោះ
Pheakdey Prem
JUNE 23 2023
គន្លឹះល្អៗ
4.8 K views
1 min read

ការ​​ស្វែង​​រក​​​នាវា​មុជ​ទឹក​​ Titan ត្រូ​វបាន​​អ្នក​​សង្គ្រោះ​​​​បាន​​​​​​បញ្ជាក់ច្បាស់​ជា​ផ្លូវការ​​​​​ថា​​​ មនុស្ស​​​​ទាំង​ ៥​នាក់​​ដែល​បាន​​បា​ត់​​​​​ជាមួយ​នឹងនាវា​​​នោះ​ គ្មាន​​​​សង្ឃឹម​​​​​​នៅ​​រស់​ឡើយ​​ ដោយគេ​បាន​សន្មត​​ថា នាវានោះត្រូវ​បាន​ផ្ទុះនៅ​ពេល​ចុះ​​ទៅដល់​ក្រោម​បាត់សមុទ្រ​ជម្រៅ​ជិត​ ៤គីឡូម៉ែត្រ​ ​​ ដោយ​​​ក្រុម​​អ្នក​​រុក​រក​បាន​ប្រទះ​ឃើញ​​នូវ​បំណែក​សំខាន់​​ៗ មួ​យ​ចំនួន​​របស់​ នាវា Titan នៅ​ក្បែរ​​ខ្មោចនាវាទីតានិច​ ចម្ងាយ​ប្រហែល​ ៥០០ម៉ែត្រ។​ ​ប៉ុន្តែ​​អ្វី​ដែល​​ចម្លែក​នោះ​​ ឧបករណ៍​​​​​​​សម្រាប់​បញ្ជានាវានោះ​ គឺ​​​ដៃ​ហ្គេម​​​​​ក្មេងលេង​ធម្មតា​មួយ​ឈ្មោះ​ថា​ Logitech F710 ។

Resize

​​​​​​​​​​​​​​​​​​​​​​​​​​​ឧ​បករ​ណ៍​​តាម​ដាន GPS ​​មិន​មែន​​ជម្រើស​​ដែល​​ល្អ​សម្រាប់​ការ​​​តាម​ដាន​​​​​​ទី​តាំង​​​នាវាមុជ​ទឹក​​​ Titan នោះ​ទេ​ ដោយ​​សារ​គ្រប់​បណ្តាញ​សេវា​​​អ៊ី​នធឺណេត​ ​​​​​​​​ទោះជាមកពី​​ផ្កាយ​រណប​ក៏ដោយ​​ ក៏មិន​អាច​​​ចូល​ដល់​ក្រោម​​បាត​សមុទ្រ​បាន​ដែរ​។ ហើយ​អ្វី​ដែល​​​​​​អ្នក​​ដែល​ក្នុង​នាវា​មុជ​ទឹក​ ទាក់​ទង​នឹង​​អ្នក​ដែល​នៅ​ខាងលើ​បាន​នោះ​ គឺ​តាម​រយ:ការ​​ផ្ញើសារ​​ខ្លី​ៗ​ នេះ​បើយោង​តាម​​​​ប្រភពពី​ BBC

Xr E1 Z8 Mbhw5 T Mg Nqa3jgvqi7 Umqu Omf A0k Z0a2yp

​ពាក់​ព័ន្ធ​​នៃ​ដៃ​ហ្គេម​​​​​​​​​ធម្មតា​​ដែល​គេ​​​បាន​អះ​អាង​​ថា​ ជា​ឧបករណ៍​​​បញ្ជា​នាវាមុជ​ទឹក​ Titan នោះ​ គឺ​​ជា​រឿង​ពិត​ប្រាកដ​ណាស់​ ដោយ​​​​​​យោងតាម​​វីដេអូមួយកាលពីខែកក្កដា ឆ្នាំ 2022 ដែលចាក់ផ្សាយដោយទូរទស្សន៍កាណាដា CBC ក៏បង្ហាញ Stockton Rush ជា​​CEO នៃក្រុម​ហ៊ុន​​​​​ OceanGate និង​​ជា​អ្នក​​​បើកនាវា Titan បាន​ឲ្យ​ដឹងថា គាត់បានកាន់ដៃហ្គេម F710 សម្រាប់បញ្ជាចង្កូតនាវានោះហើយបាននិយាយថា ដៃហ្គេមនេះគឺវាដំណើរការអ្វីៗទាំងអស់ជាមួយនឹងឧបករណ៍បញ្ជាដៃហ្គេមទៅកាន់នាវានោះជាធម្មតា។

65979594 906

​គូស​បញ្ជាក់​ផងដែរ​ថា​ ​​មក​ដល់​ម៉ោង​​នេះ​​​​​ ក្រុម​អ្នក​សង្គ្រោះ​​​​​បាន​​​រក​ឃើញ​នូវ​​​សាក​សពមនុស្ស​​​​​​​​​​​​ផ្នែក​​​ជើង ដែល​ត្រូវ​​​បាន​នាវានោះ​ផ្ទុះ ​​​​តែ​គេ​មិន​ទាន់​បានសម្គាល់​​​​អត្តរសញ្ញាណ​​​ថា​ជានរណា​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ​៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia